ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​បន្ថយ​ការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ ខណៈ​ភាព​តាន​តឹង​នៅ​មជ្ឈិម​បូព៌ារ​ឡើង​ដល់​កម្រិត​ខ្ពស់


ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani​ ថ្លែង​ក្នុង​សន្និសីទ​ស្តី​ពី​អន្តរសកម្ម​និង​ការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី​ CICA នៅទីក្រុង Dushanbe ប្រទេស​តាហ្សីគីស្ថាន កាល​ពីថ្ងៃ​ទី​១៥ មិថុនា ២០១៩។

ប្រធានា​ធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​លោក​ Hassan Rouhani​ និយាយថា ​ប្រទេស​របស់​លោក​នឹង​បន្ថយ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ ​ប្រសិន​បើ​មហា​អំណាច​ពិភព​លោក​ផ្សេង​ទៀត​ដែល​បាន​ចូម​រួមក្នុង​សន្ធិសញ្ញា​កិច្ច​ព្រម​ព្រៀង​នោះ​មិន​បាន​បង្ហាញ​សារ​វិជ្ជមាន​ទេ។

អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដល់​សន្ធិសញ្ញា​នោះ​ នៅ​ខែ​ឧសភា ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ​បាន​ដក​ខ្លួន​ជា​ឯកតោ​ភាគី​ចេញ​ពី​សន្ធិសញ្ញា​នោះ​កាល​ពី​ឆ្នាំ​មុន ​ហើយ​បាន​ដាក់​ទណ្ធកម្ម​កាន់​តែ​ច្រើន​ឡើង​លើ​ប្រទេស​អ៊ីរ៉ង់។

ថ្លែង​នៅ​ឯសន្និសីទ​របស់​មេដឹកនាំ​អាស៊ី​នៅ​ក្នុង​ប្រទេស​តាហ្សីគីស្ថាន ​ប្រធានា​ធិបតីអ៊ីរ៉ង់ លោក ​Rouhani ​បាន​ព្រមាន​ថា ​រដ្ឋាភិបាល​អ៊ីរ៉ង់ ​នឹង​ចាត់​វិធានការ​កាន់​តែ​ច្រើន​ឡើង​ថែមទៀត ​ប្រសិន​បើ​ខ្លួន​មិន​បាន​ទទួល​អ្វី​ដែលចាត់​ទុក​ជា​ការ​ឆ្លើយ​តប​ត្រឹម​ត្រូវ​នោះ។ ជាការ​ពិត ​អ៊ីរ៉ង់ ​មិន​អាច​អនុវត្ត​ដល់​កិច្ច​ព្រម​ព្រៀង​នេះ​ជាឯក​តោ​ភាគី​នោះ។

លោក​ Rouhani​ មិន​បាន​បរិយាយ​លម្អិត​អំពី​អ្វី​ដែល​អ៊ីរ៉ង់ ​នឹង​ពិចារណពី​សញ្ញា​វិជ្ជមាន​នោះ​ទេ។

អត្ថាធិប្បាយ​របស់​លោក​ Rouhani ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែលមានការ​តាន​តឹង​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិ​កបន្ត​បង្កើនកើន​ឡើង ​បន្ទាប់​ពីការ​វាយ​ប្រ​ហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​លើ​នាវ​ផ្ទុក​ប្រេង​២​គ្រឿង​ នៅ​ក្នុង​ផ្ទៃ​ទឹក​ដ៏​សំខាន់​ក្នុង​ឈូង​សមុទ្រ​អូម៉ង់។​ សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អ៊ីរ៉ង់​ពី​ការ​អនុវត្ត​ការ​វាយ​ប្រហារ​នោះ ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​អ៊ីរ៉ង់​បាន​បដិសេធ។

​ប្រធានា​ធិបតី ​Rouhani ​ ​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​ស្តីពី​ការ​ស្ថាបនា​ទំនុក​ចិត្ត​ក្នុង​តំបន់​អាស៊ី​ ដែល​ត្រូវបាន​ចូល​រួម​ដោយ​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​រួម​មាន​ចក្រភព​អង់​គ្លេស ​ចិន ​បារាំង ​អាល្លឺម៉ង់ ​និង​ប្រទេសរុស្ស៊ី៕

XS
SM
MD
LG