ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្រ្តី​ជប៉ុន​ជំរុញ​ឲ្យ​មានការ​អត់​ធ្មត់ ​ដើម្បី​បន្ធូរបន្ថយការ​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​​អ៊ីរ៉ង់


រូបឯកសារ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ថ្លែងអំឡុងពេលជំនួបមួយជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅវិមាន Akasaka ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ថ្លែងអំឡុងពេលជំនួបមួយជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅវិមាន Akasaka ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

បន្ទាប់ពី​ជំនួប​ជាមួយ​ប្រធានា​ធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani កាល​ពី​ថ្ងៃ​ពុធ មេដឹក​នាំ​ទាំងពីរ ​បាន​ធ្វើ​សន្និសីទ​រួម​គ្នា​ ដែល​លោក ​អាបេ ​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក​មានការអត់​ធ្មត់​កាន់​តែ​ខ្លាំង​ឡើង ​បើ​ពុំ​ដូច្នេះ​ទេ​នឹង​ប្រឈម​ជម្លោះ​ដោយ​ចៃដន្យ​មួយ​ទៀត។

នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ​បាន​ព្រមាន​ពី​ជម្លោះ​ខាង​យោ​ធា​មួយ​ទៀត​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ​ប្រសិន​បើសហគមន៍​សាកលលោក​មិនមានការ​អត់​ធ្មត់​កាន់តែ​ខ្លាំង​ឡើង​ នៅ​ក្នុងការ​ស្វែងរក​បន្ធូរបន្ថយ​ការតាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​អ៊ីរ៉ង់​នោះ។

លោក​នាយក​រដ្ឋ​មន្រ្តី​ អាបេ ​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋ​ធានី​តេរ៉ង់​ កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​បំពេញ​បេសកកម្ម​ការទូតដើម្បី​បន្ធូរបន្ថយ​អរិភាព​រវាង​ប្រទេស​ទាំងពីរ​ ដែល​កំពុង​ធ្វើ​ឲ្យ​មានការ​ព្រួយ​កង្វល់​ពី​ជម្លោះ​មួយ​ទៀត​នៅ​ក្នុង​តំបន់។

បន្ទាប់ពី​ជំនួប​ជាមួយ​ប្រធានា​ធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani កាល​ពី​ថ្ងៃ​ពុធ មេដឹក​នាំ​ទាំងពីរ ​បាន​ធ្វើ​សន្និសីទ​រួម​គ្នា​ ដែល​លោក ​អាបេ​ បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក​មានការអត់​ធ្មត់​កាន់​តែ​ខ្លាំង​ឡើង ​បើ​ពុំ​ដូច្នេះ​ទេ​នឹង​ប្រឈម​ជម្លោះ​ដោយ​ចៃដន្យ​មួយ​ទៀត។

នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក ​អាបេ ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តេរ៉ង់ ​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុងការ​ខំ​ប្រឹងប្រែង​ដើម្បី​ការពារ​សន្តិភាព។ ​លោក​បាន​និយាយ​ថា៖ «ការណ៍​នេះ​មាន​សារៈ​សំ​ខាន់​សម្រាប់​អ៊ីរ៉ង់​ដើរតួនាទី​ប្រកប​ដោយ​ការ​ស្ថាបនានៅ​ក្នុងការ​ពង្រឹង​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​តំបន់​មជ្ឈឹមបូព៌ា»។

ប្រធានា​ធិបតីអ៊ីរ៉ង់​លោក​ Rouhani បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា ​អ៊ីរ៉ង់​មិន​ស្វះ​ស្វែង​ធ្វើ​សង្គ្រាម​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ ក៏​ប៉ុន្តែ​បាន​ព្រមាន​ថា ​ខ្លួន​នឹង​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង ​ប្រសិនបើ​ខ្លួន​រងការវាយប្រហារ។

លោក Rouhani ​ក៏​បាន​និយាយដែរថា ​ជប៉ុន​មាន​បំណង​បន្ត​ទិញ​ប្រេង​របស់​អ៊ីរ៉ង់ ​បន្ទាប់​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ឈប់​ទិញ​ប្រេង​ ដោយ​អនុវត្ត​ទៅតាម​ការ​ដាក់​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក។​ លោក​បាន​និយាយ​ទៀត​ថា៖ «​នៅ​ពេល​ណា​សង្គ្រាម​ពាណិជ្ជកម្ម​ឈប់ ​យើង​នឹង​ឃើញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​វិជ្ជមាន​នៅ​ក្នុង​តំបន់​និង​ពិភពលោក»៕

XS
SM
MD
LG