ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ស្វែង​រកការ​ ​«‍ឯកភាពជា​អន្តរជាតិ» ចំពោះ​ការ​គំរាម​ជា​សាកល​ពី​អ៊ីរ៉ង់​


រូបភាព​បញ្ចេញ​ដោយ​អគ្គមេបញ្ជាការ​កណ្តាល​របស់​យោធា​អាមេរិក​ បង្ហាញ​ពី​ការ​បំផ្លាញ​និង​សង្ស័យថា​បាន​រុករក​រ៉ែ​នៃ​នាវា​ដឹកប្រេង​ Kokuka Courageous នៅ​ឈូងសមុទ្រអូម៉ង់ក្បែរ​ប្រទេស​អ៊ីរ៉ង់​ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាមេរិក លោក Pat Shanahan បាន​និយាយ ថា​សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​កសាង «‍ឯកភាព​អន្តរជាតិ» ក្នុង​តំបន់​មជ្ឈិមបូព៌ា ក្រោយ​ពី​មាន​ការ​វាយប្រហារ​មួយ​ទៅ​លើ​កប៉ាល់​ដឹក​ប្រេង​ពីរ​គ្រឿង​ក្នុង​ឈូងសមុទ្រ​អូម៉ង់។

​លោក Shanahan​ មាន​ប្រសាសន៍​ កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «‍យើង​ចាំបាច់​ត្រូវ​រៀបចំ​ផែនការ​បម្រុង​ទុក​ជាមុន ប្រសិន​បើ​ស្ថានការណ៍​កាន់តែដុនដាប​ជាង​នេះ ប៉ុន្តែ​យើង​ក៏​ចាំ​បាច់​ត្រូវ​ពង្រីក​ការ​គាំទ្រ​របស់​យើង​ចំពោះ​ស្ថានការណ៍​អន្តរជាតិ​មួយ​នេះ»។

សហរដ្ឋអាមេរិក​បាន​បន្ទោស​ប្រទេស​អ៊ីរ៉ង់ ចំពោះ​ការ​វាយប្រហារ​កប៉ាល់​ដឹក​ប្រេង​នោះ ហើយ​យោធា​អាមេរិក ក៏​បាន​ផ្ដល់​វីដេអូ ដែល​ពួកគេ​និយាយ​ថា​បង្ហាញ​ពី​មនុស្ស​នៅ​លើ​នាវា​ល្បាត​អ៊ីរ៉ង់​មួយ​គ្រឿង បាន​ដក​គ្រាប់បែក​កំណត់​ម៉ោងដែល​មិន​ទាន់​ផ្ទុះ​ចេញ​ពី​តួ​កប៉ាល់ Kokuka ​Courageous ដែល​ជា​កប៉ាល់​មួយ​ក្នុង​ចំណោម​កប៉ាល់​ដឹក​ប្រេង​ទាំង​ពីរ​ដែល​រង​ការ​វាយប្រហារ។

កប៉ាល់​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Kokuka Sangyo ដែល​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​ជប៉ុន។ កប៉ាល់​ដឹក​ប្រេង​មួយ​ទៀត​ឈ្មោះ Front Altair ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Frontline ដែល​ជា​ក្រុមហ៊ុន​ន័រវែស។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Frontline គឺ​លោក Robert Hvide Macleod បាន​ថ្លែង​ប្រាប់​VOA ​ថា ក្រុមហ៊ុន​របស់​លោក កំពុង​ទាក់ទង​គ្នា​យ៉ាង​ជាប់​លាប់​ជាមួយ​ក្រុម​នាវិក ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ​ពួកគេ​កំពុង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ល្អ៕

XS
SM
MD
LG