ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​​អ៊ីរ៉ង់​​ប្រកាស​មិន​ចុះ​ញ៉ម​ក្រោម​​ទណ្ឌកម្ម​​អាមេរិក


ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ថ្លែង​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ថ្លែង​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតីអ៊ីរ៉ង់​លោក Hassan Rouhani បាន​ថ្លែង​សុន្ទរកថាដែល​មាន​អត្ថន័យ​មិន​ព្រម​ចុះ​ញ៉ម​និង​ខឹង​សម្បារមួយ​ ទៅ​មហាសន្និបាត​អង្គការ​សហប្រជា​ជាតិ​ ខណៈ​ដែល​ប្រទេស​របស់​លោកកំពុង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំងពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ធ្ងន់ធ្ងរ​បំផុត​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ ​ ក៏​ដូច​ជាសេដ្ឋកិច្ច​ដែល​មាន​ការ​អន់ថយ​នោះ។​

លោក Rouhani លើក​ឡើង​ក្នុង​សុន្ទរកថា​នោះ​ថា៖ «សហរដ្ឋ​អាមេរិក​មិនអាច​ដាក់​ទណ្ឌកម្ម​ឲ្យ​មាន​ការ​ចរចា​ឬ​សង្គ្រាម​មក​លើ​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ»។

លោក​បន្ថែម​ថា៖ «ជីវិត​ពិត​ជា​មាន​ការ​លំបាក​ពេល​ស្ថិត​នៅ​ក្រោមទណ្ឌកម្ម។ ប៉ុន្តែ​ទោះ​ជា​យ៉ាង អ្វី​ដែលកាន់​តែ​ពិបាក​ជាងហ្នឹង​ទៀត​នោះ​ គឺ​ជីវិត​រស់​នៅដែល​គ្មាន​ឯករាជ្យ​នោះ»។

លោក Rouhani ​ទទូច​ថា ​គឺ​អាមេរិក​ទេ​ ដែល​នឹង​ត្រូវ​ចុះ​ញ៉ម​ជាមួយ​នឹង​ភាព​តស៊ូ​អត់​ធន់របស់​អ៊ីរ៉ង់​នោះ។​

ភាព​តានតឹង​បាន​កើន​ឡើង​ខ្ពស់​ប្រកប​ដោយ​គ្រោះ​ថ្នាក់​រវាង​រដ្ឋាភិបា​ល​ក្រុង​តេហេរ៉ង់​ និង​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump​ ដែល​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់​នោះ៕​

XS
SM
MD
LG