ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​អ៊ីរ៉ង់


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (ខាងស្តាំ) ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (ខាងស្តាំ) ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​ថា​នឹង​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​កាល​ពី​លើក​មុន​ឡើង​វិញ​លើ​ប្រទេស​អ៊ីរ៉ង់ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១៩ ខែ​កញ្ញា វេលា​ម៉ោង ៨ យប់ ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ប្រកាស​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍​នេះ និង​សប្ដាហ៍​ក្រោយ ទាក់ទិន​នឹង​វិធី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គ្រោង​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ឡើង​វិញ។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃពុធ​ក្នុង​អំឡុងពេល​សន្និសីទ​កាសែត​រួមគ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Dominic Raab ថា៖ «យើង​នឹង​ងាក​ទៅ​រក​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​ដាក់​ទណ្ឌកម្ម​ឡើងវិញ [លើ​ប្រទេស​អ៊ីរ៉ង់] ដើម្បី​ឲ្យ​ការ​ហាមឃាត់​ការ​លក់ដូរ​អាវុធ​នោះ​ក្លាយជា​អចិន្ត្រៃយ៍​នៅ​សប្តាហ៍​ក្រោយ»។

ចក្រភព​អង់គ្លេស ប្រទេស​បារាំង និង​អាល្លឺម៉ង់ ដែល​គេ​ហៅ​ថា E3 បាន​បញ្ជាក់​កាល​ពី​ខែ​សីហា​ថា ពួកគេ​មិន​អាច​គាំទ្រ​ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​លើ​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ។

ប្រទេស​ទាំង ៣ នេះ​បាន​លើកឡើង​ថា វិធានការ​នេះ​មិន​ស្រប​ទៅនឹង​កិច្ច​ប្រឹងប្រែង​ដើម្បី​គាំទ្រ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG