ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​បង្ហោះ​កាំជ្រួច​ Ballistic ក្នុង​អំឡុង​សមយុទ្ធ​យោធា


នៅក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ ដោយ​សារព័ត៌មាន Sepahnews បង្ហាញ​ឲ្យ​ឃើញ​ការបាញ់​ម៉ីស៊ីល​ចេញពី​កាណូត​លឿន​របស់ កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក្នុង​ពេល​ធ្វើ​សម​យុទ្ធយោធា។
នៅក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ ដោយ​សារព័ត៌មាន Sepahnews បង្ហាញ​ឲ្យ​ឃើញ​ការបាញ់​ម៉ីស៊ីល​ចេញពី​កាណូត​លឿន​របស់ កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក្នុង​ពេល​ធ្វើ​សម​យុទ្ធយោធា។

នេះ​ ជា​ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​រឿងរ៉ាវ​ជា​ច្រើន​ទាក់ទង​នឹង​សមយុទ្ធ​យោធា​​របស់​អ៊ីរ៉ង់​ដែល​បាន​នាំ​ឲ្យ​មូលដ្ឋាន​ទ័ព​ពីរ​កន្លែង​របស់​សហរដ្ឋ​អាមេរិក ​ត្រូវ​ប្រកាស​កម្រិត​គ្រោះថ្នាក់​ កាល​ពី​ថ្ងៃ​អង្គារ។

កង​ទ័ព​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ បាន​បង្ហោះ​កាំជ្រួច​ផ្លោង ballistic ចេញ​ពី​ក្រោម​ដី ជា​ផ្នែក​មួយ​នៃសមយុទ្ធ​យោធា​ដោយ​ប្រើ​នាវាដឹកយន្តហោះមិន​ពិត​មួយ នៅ​ច្រក​សមុទ្រ Hormuz នេះ​បើ​តាម​ការ​រាយការណ៍របស់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ពុធ។

នេះ​ ជា​ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​រឿងរ៉ាវ​ជា​ច្រើន​ទាក់ទង​នឹង​សមយុទ្ធ​យោធារបស់​អ៊ីរ៉ង់​ដែល​បាន​នាំ​ឲ្យ​មូលដ្ឋាន​ទ័ព​ពីរ​កន្លែង​របស់​សហរដ្ឋ​អាមេរិក ​ត្រូវ​ប្រកាស​កម្រិត​គ្រោះថ្នាក់​ កាល​ពី​ថ្ងៃ​អង្គារ។

ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់បន្ថែម​ថា មាន​យន្តហោះ​ដ្រូន​ពីរ​គ្រឿង ​បាន​បាញ់​សំដៅ​ទៅ​ប៉ម​របស់​នាវា​ចម្បាំង​មិន​ពិត​នេះ។​

ទូរទស្សន៍​រដ្ឋ​នេះ ​មិន​បាន​ចាក់​ផ្សាយ​ភ្លាមៗ​រូបភាព​នៃ​ការ​បាញ់​បង្ហោះ​កាំជ្រួច​នេះ​ទេ​ ប៉ុន្តែ​សមយុទ្ធ​យោធា​នេះ​ បង្ហាញ​ពីលទ្ធភាព​គ្រោះថ្នាក់នៃ​ការ​ផ្ទុះ​នូវ​ជម្លោះ​យោធា​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG