ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ចរចា​បញ្ហា​បរមាណូ​របស់​អ៊ីរ៉ង់​​មាន​ភាព​តាន​តឹង


ប្រធាន​នៃ​អង្គការ​ថាមពល​បរមាណូរបស់​ប្រទេស​​អ៊ីរ៉ង់​ លោក Akbar Salehi (ស្តាំ) កំពុង​មើល​ក្រដាស​ដើម្បី​ត្រៀម​នៅ​មុន​ពេល​កិច្ច​ប្រជុំ នៅឯ Beau Rivage Palace Hotel ក្នុង​ទីក្រុង​ Lausanne ប្រទេសស្វីស កាលពីថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ២០១៥។

ក្រុម​អ្នក​ការទូត​ជាន់ខ្ពស់​មួយ​ចំនួននៃបណ្តា​ប្រទេស​ជាតិ​ដែល​គេ​ហៅ​ថា​ P5+1 ទាក់​ទិន​នឹង​ការ​ដោះ​ស្រាយ​មហិច្ឆតាបរមាណូ​ចម្រូងចម្រាស់​របស់ប្រទេស​អ៊ីរ៉ង់​ (Iran) បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ Lausanne​ ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដែល​នៅ​ទីនោះ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ John Kerry​ និង​លោក​រដ្ឋមន្ត្រី​ការ​បរទេសអ៊ីរ៉ង់​ Mohammad Javad Zarif ​ជួប​ប្រជុំ​គ្នា​ដើម្បី​ធ្វើ​កិច្ច​ចរចា​មាន​គោល​ដៅ​ធ្វើ​ឱ្យសម្រេច​បាន​កិច្ច​ព្រមព្រៀង​ក្រប​ខ័ណ្ឌ​មួយ​នៅ​មុន​ថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់​នៅ​ថ្ងៃ​អង្គារ​ខាង​មុខនេះ។

ថ្លែង​នៅ​ខាង​ក្រៅ​កិច្ច​ចរចា​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​ លោក ​Zarif​ បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ចរចា​គ្នា​«មាន​ការ​ពិបាក​ណាស់​និង​ស្មុគស្មាញ​ណាស់»។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការ​បរទេសស.រ.អា.​បាន​និយាយ​ថា​ កិច្ច​ចរចា​គ្នា​មាន​ភាព«ស្វិត​ស្វាញ​និង​ហ្មត់ចត់ណាស់»។

មន្ត្រី​រូប​នេះ​ក៏​បាន​និយាយ​ដែរ​ថា​ វិធានការ​ដោយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani​ ក្នុង​ការ​ឈោង​ដៃ​ទៅ​រក​ពួក​មេ​ដឹក​នាំ​នៃ​ប្រទេស​មហា​អំណាច​ពិភព​លោក​ទាំង​៦​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជា​«សញ្ញា​មួយ​នាំ​ឱ្យ​មាន​សេចក្តី​សង្ឃឹម​ថា ​ប្រទេសអ៊ីរ៉ង់​ប្រុង​ប្រៀប​ធ្វើ​សេចក្តី​សម្រេចស្វិត​ស្វាញ​ខ្លះ»​ដែល​ខ្លួន​ត្រូវ​ការ​ធ្វើ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។​

លោក Rouhani​ បាន​បញ្ជូន​សារ​មួយ​ច្បាប់​ទៅ​ឱ្យ​ប្រទេស​ជាតិ​ P5+1​ ដែល​ចូល​រួម​ក្នុង​កិច្ច​ចរចា​នេះ​ ដោយ​«ពន្យល់​អំពី​គោល​ជំហរ​នៃ​ប្រទេស​អ៊ីរ៉ង់​អំពី​បញ្ហា​បរមាណូ​និង​ព្រឹត្តិការណ៍​ថ្មីៗ​បំផុត»​នៅ​ក្នុង​កិច្ចចរចា​គ្នា​នេះ៕

XS
SM
MD
LG