ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Kerry៖ បញ្ហា​ប្រឈម​នៅ​ក្នុង​កិច្ចពិភាក្សា​បរមាណូ​អ៊ីរ៉ង់​ជា​ឧបសគ្គ​នយោបាយ​ មិនមែន​បច្ចេកទេស​ទេ​


លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry បាន​មានប្រសាសន៍​​​ថា «ជា​ការ​ច្បាស់លាស់​មានការខ្វែង​គំនិត​គ្នាខ្លះ​ដែលនៅ​តែផ្អែកលើ​ការ​ថ្លឹងថ្លែង​ខាងបច្ចេកទេស»។

ជា​មួយ​កិច្ចចរចា​បរមាណូជុំ​ថ្មី​មួយ​ទៀត​នឹង​ចាប់ផ្តើមធ្វើ​ក្នុង​សប្តាហ៍​នេះ​រវាង​រដ្ឋាភិបាល​ក្រុង​ Washington និង​រដ្ឋាភិបាល​ក្រុង​ Tehran អ្នក​ការ​ទូត​កំពូល​ស.រ.អា.​បាន​និយាយ​ថា ​ឧបសគ្គរារាំងមិន​ឲ្យ​មាន​កិច្ចព្រមព្រៀងមួយជា​ឧបសគ្គ​ខាង​នយោបាយ​ដោយ​ភាគ​ច្រើន​ ហើយមិនមែន​ជា​ឧបសគ្គ​ខាង​បច្ចេកទេសទេ។​

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​កម្មវិធី​ Face the Nation នៃបណ្តាញទូរទេស្សន៍អាមេរិកាំង​ CBS​ថា «ជា​ការ​ច្បាស់លាស់​មានការខ្វែង​គំនិត​គ្នាខ្លះ​ដែលនៅ​តែផ្អែកលើ​ការ​ថ្លឹងថ្លែង​ខាងបច្ចេកទេស»។ក៏ប៉ុន្តែបើ​គិត​ឲ្យ​សព្វគ្រប់​ទៅ​ ការ​ខ្វែង​គំនិតភាគ​ច្រើន​បំផុត​នៅពេល​នេះ​ជា​សេចក្តី​សម្រេច​ចិត្ត​ខាងនយោបាយ ដើម្បី​បំពេញ​តាម​ការ​សន្យា​ក្នុង​ការ​បង្ហាញ​ដល់ពិភពលោក​ថា​កម្មវិធី​បរមាណូ​របស់​ប្រទេស​ អ៊ីរ៉ង់​ មាន​លក្ខណៈ​សន្តិវិធី»។

លោក Kerry នឹង​ជួប​នៅ​ក្នុងប្រទេស Suisse ជាមួយ​សមភាគី​ Iran របស់​លោក​គឺលោក Mohammed Javad Zarif នៅ​ក្នុង​កិច្ចចរចា​ជុំលើកក្រោយ​អំពី​អនាគត​នៃកម្មវិធី​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់។​

នៅ​ពេល​ជា​មួយ​គ្នានេះ​ លោក Mitch McConnell មេដឹកនាំ​ពួក​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.បាន​ចេញ​ផ្សាយសេចក្តី​ថ្លែងការណ៍​មួយ​ប្រឆាំង​នឹង​កិច្ចចរចា​នេះ ដោយ​លោក​បាន​និយាយ​ប្រាប់បណ្តាញទូរទស្សន៍​អាមេរិកាំង​ CNN ថា​លោកប្រធានាធិបតី​បារ៉ាក់អូបាម៉ា​បានទៅ​ដល់​ចំណុច​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន «កិច្ច​ព្រមព្រៀង​អាក្រក់​ខ្លាំងណាស់» មួយជា​មួយ​រដ្ឋាភិបាល​ក្រុង Tehran៕

XS
SM
MD
LG