ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​បញ្ចូន​នាវា​ចម្បាំង​រូប​ចម្លង​មួយ​ទៅ​សមុទ្រ​​ដែល​មាន​​ភាព​តានតឹង​​​កើន​ឡើង​ជាមួយ​អាមេរិក


នាវា​​ដឹក​យន្តហោះ​ចម្បាំង​រូប​ចម្លង​អ៊ីរ៉ង់​មួយ​​ ចាកចេញ​ពី​ក្រុង Bandar Abbas ទៅ​កាន់​ទីតាំង​ថ្មី​នៅ​ក្នុង​ច្រក​សមុទ្រ Hormuz កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជូននាវាដឹក​យន្តហោះ​ចម្បាំង​រូប​ចម្លង​មួយ ទៅ​កាន់​ច្រក​សមុទ្រ Hormuz ដ៏​មាន​យុទ្ធសាស្ត្រ ខណៈ​មាន​ការ​តានតឹង​កាន់​តែ​ខ្លាំង​ជាមួយ​សហរដ្ឋ​អាមេរិក។

នេះ​បើ​តាម​រូបថត​តាម​ផ្កាយ​រណប​ដែល​ត្រូវ​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ដែល​ទំនង​បង្ហាញ​ថា សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ធ្វើ​សមយុទ្ធ​យោធា​បាញ់​សាក​ល្បង​ពិត​ប្រាកដ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ និង​មន្ត្រី​អ៊ីរ៉ង់​មិន​ទាន់​បាន​បញ្ជាក់​ពី​ការបញ្ជូននាវាដែល​មាន​រូបរាង​ដូច​នាវា​ដឹក​យន្តហោះនេះ​នៅ​ឡើយ​ទៅ​កាន់​ច្រក​សមុទ្រ Hormuz ដែល​មានការ​ដឹក​ប្រេងកាត​២០%​ក្នុង​ពិភពលោក។ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ហាក់​បង្ហាញ​ថា​កង​បដិវត្តន៍​អ៊ីរ៉ង់​ទំនង​កំពុង​ត្រៀម​ខ្លួនធ្វើ​ការ​បង្ហាញ​ការ​បាញ់​ពន្លិច​មិន​ពិតដែល​ខ្លួន​ធ្លាប់​ធ្វើ​កាល​ពី​ឆ្នាំ​២០១៥។​

នាវា​រូប​ចម្លង​របស់​អ៊ីរ៉ង់​នេះ​មាន​លំនាំ​ដូច​នាវា​ដឹក​យន្តហោះ​ចម្បាំង​ប្រភេទ Nimitz របស់​សហរដ្ឋ​អាមេរិកដែល​កន្លង​មក​តែងធ្វើ​នាវាចរណ៍​ចូល​ឈូង​សមុទ្រ​ពែរក្ស​កាត់​តាម​ច្រក​សមុទ្រ Hormuz។ នាវា​នាំ​មុខ USS Nimitz ទើប​បាន​ធ្វើ​ដំណើរ​ចូលសមុទ្រ​តំបន់​មជ្ឈិម​បូព៌ា ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​នាវា​នេះ​នឹង​បើក​ឆ្លង​កាត់​ច្រក​សមុទ្រ​ Hormuz ឬ​ទេ៕

XS
SM
MD
LG