ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ថា​នឹង​ប្រហារ​ជីវិត​បុរស​ដែល​ផ្ដល់​ព័ត៌មាន​ដល់​សហរដ្ឋ​អាមេរិក​អំពី​ទីតាំង​របស់​លោក Soleimani


Iraqi women gather at the scene where Iran's Quds Force top commander Qassem Soleimani and Iraqi militia commander Abu Mahdi al-Muhandis were killed in a U.S. airstrike at Baghdad airport, Iraq February 13, 2020. REUTERS/Wissm al-Okili
Iraqi women gather at the scene where Iran's Quds Force top commander Qassem Soleimani and Iraqi militia commander Abu Mahdi al-Muhandis were killed in a U.S. airstrike at Baghdad airport, Iraq February 13, 2020. REUTERS/Wissm al-Okili

បុរស​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​ដែល​បាន​ផ្ដល់​ព័ត៌មាន​ដល់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល អំពី​ទីតាំង​របស់​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​លោក Qassem Soleimani ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តុលាការ​អ៊ីរ៉ង់​នៅ​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​មករា ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​សម្លាប់​លោក Soleimani។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បោទ​ប្រកាន់​លោក Soleimani ថា​ជា​អ្នក​រៀបចំ​គម្រោង​វាយ​ប្រហារ​របស់​ពួក​សកម្ម​ប្រយុទ្ធ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ លើ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

អ្នក​នាំ​ពាក្យ​តុលាការ​អ៊ីរ៉ង់​លោក Gholamhossein Esmaili បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ផ្សាយ​តាម​ទូរទស្សន៍​ថា៖ «ជន​ឈ្មោះ Mahmoud Mousavi-Maid ដែល​ជា​ចារបុរស​ម្នាក់​របស់​ទីភ្នាក់ងារ CIA សហរដ្ឋ​អាមេរិក និង​របស់​ទីភ្នាក់ងារ Mossad របស់​អ៊ីស្រាអែល ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត។ ...ជន​នេះ​បាន​ផ្ដល់​ព័ត៌មាន​អំពី​ទីតាំង​របស់​ទុក្ករជន​លោក Soleimani ទៅ​ឲ្យ​សត្រូវ​របស់​អ៊ីរ៉ង់»។

អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បន្ថែម​ថា៖ «ជន​នេះ​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​ដោយ​តុលាការ​បដិវត្តន៍​អ៊ីរ៉ង់ ហើយ​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រម​នេះ។ ជន​នេះ​នឹង​ត្រូវ​ប្រហារ​ជីវិត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»៕

XS
SM
MD
LG