ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖​ លោក​សម រង្ស៊ី​អះអាង​ថា​ គណៈកម្មការ​សភា​អឺរ៉ុប​នឹង​មាន​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​​​​


រូប​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ (សឹង សុផាត/VOA)

លោក​​សម រង្ស៊ី​បាន​អះអាង​ថា​ គណៈ​កម្មការ​សភា​អឺរ៉ុប​​នឹង​មាន​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រុម​ជំទាស់។

លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​ បាន​អះអាង​ថា​ លោក​បាន​ធ្វើ​សក្ខី​កម្ម​អំពី​ស្ថាន​ការណ៍​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​ការ​សម្លាប់​លោក កែម ឡី ​អ្នក​វិភាគ​សង្គម​ និង​បញ្ហា​ផ្សេងៗ​ទៀត។​ លោកសុខ ខេមរា​នៃ​ VOA ​ដែល​បាន​សម្ភាស​លោក សម រង្ស៊ី តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​អំពី​ការ​ផ្តល់​សក្ខីកម្ម​កាលពី​ម្សិលមិញ​ និង​អំពី​ស្ថាន​ការណ៍​ចុង​ក្រោយ​នៅ​កម្ពុជា​នោះ។​ លោកសម រង្ស៊ីបាន​អះអាង​ថា​ គណៈ​កម្មការ​សភា​អឺរ៉ុប​ នឹង​មាន​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មិន​ធ្លាប់​មាន​ពី​មុនចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រុម​ជំទាស់៕

សូម​លោក​អ្នក​ចុច​ស្តាប់​បទសម្ភាសន៍​ទាំង​ស្រុង​ដូច​តទៅ៖

XS
SM
MD
LG