ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖​ លោក​សម រង្ស៊ី​អះអាង​ថា​ គណៈកម្មការ​សភា​អឺរ៉ុប​នឹង​មាន​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​​​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​ បាន​អះអាង​ថា​ លោក​បាន​ធ្វើ​សក្ខី​កម្ម​អំពី​ស្ថាន​ការណ៍​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​ការ​សម្លាប់​លោក ​​កែម ឡី ​អ្នក​វិភាគ​សង្គម​ និង​បញ្ហា​ផ្សេងៗ​ទៀត។​ លោក​​សុខ ខេមរា​នៃ​ VOA ​ដែល​បាន​សម្ភាស​លោក ​​សម រង្ស៊ី​ តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​អំពី​ការ​ផ្តល់​សក្ខីកម្ម​កាលពី​ម្សិលមិញ​ និង​អំពី​ស្ថាន​ការណ៍​ចុង​ក្រោយ​នៅ​កម្ពុជា​នោះ។​ លោក​​សម រង្ស៊ីបាន​អះអាង​ថា​ គណៈ​កម្មការ​សភា​អឺរ៉ុប​ នឹង​មាន​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រុម​ជំទាស់៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG