បទសម្ភាសន៍ VOA៖ ម្តាយទទូចឱ្យដោះលែងកូនប្រុសជាសហការីរបស់លោក ថេង សាវឿន ដែលរងបទចោទ«រួមគំនិតក្បត់»
កាលពីសប្តាហ៍មុន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគមត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» និងញុះញង់។ ក្នុងបទសម្ភាសន៍មួយជាមួយលោក ហាន ណូយ នៅខេត្តរតនគិរី អ្នកស្រី មី លុន អាយុ៥២ឆ្នាំ ដែលត្រូវជាម្តាយរបស់លោក ថាន់ ហាច បានទទូចយ៉ាងក្តុកក្តួលឱ្យដោះលែងកូនប្រុសរបស់អ្នកស្រីដែលកំពុងមានជំងឺប្រចាំកាយ៕