ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​ជាមួយ សែត សួនវិសាល៖ យុវជន​កម្ពុជា​ចង់​បាន​ឱកាស​ធ្វើ​ការ​ផ្លាស់​ប្តូរ

លោក សែត សួនវិសាល មន្ត្រី​ការិយាល័យ​ធនធាន​មនុស្ស និង​អ្នក​ស្រាវជ្រាវ​កិច្ចការ​សភា​ប្រចាំ​រដ្ឋសភា​ជាតិ​កម្ពុជា បាន​ចូលរួម​ក្នុង​កម្មវិធី​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​យុវជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ (Young Southeast Asian Leadership Initiative)សម្រាប់​ឆ្នាំ២០១៥​នេះ។ (រូបថត៖ ឡេង ឡែន/VOA Khmer)

កំណត់​និពន្ធ៖ ខណៈ​ដែល​យុវជន​កម្ពុជា​កំពុង​តែ​ពង្រឹង​សមត្ថភាព និង​ចំណេះដឹង​របស់​ខ្លួន​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ជាតិ ការ​ផ្តល់​ឱកាស​ចូលរួម និង​ទទួល​ស្គាល់​មតិ​យោបល់​របស់​យុវជន​ពី​ថ្នាក់​ដឹក​នាំ​របស់​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ។ នេះ​បើ​យោង​តាម លោក សែត សួនវិសាល ជា​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​កម្ពុជា​៦នាក់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្តួចផ្តើម​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​យុវជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឬ​ហៅថា Young Southeast Asian Leadership Initiative របស់​លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ក្នុង​ឆ្នាំ​២០១៥​នេះ។ សព្វថ្ងៃនេះ លោក វិសាល កំពុង​បំពេញ​ការងារ​ជា​មន្ត្រីការិយាល័យ​ធនធាន​មនុស្ស និង​ជា​អ្នក​ស្រាវជ្រាវ​កិច្ចការ​សភា​ប្រចាំ​នៅ​រដ្ឋសភា​ជាតិ​នៃ​កម្ពុជា។ នាង ទែន សុខស្រីនិត នៃ​វីអូអេ បាន​សន្ទនា​ជាមួយ​នឹង​លោក សែត សួនវិសាល​ជុំវិញ​កម្មវិធី​នេះ និង​អំពី​កត្តា​ប្រឈម​របស់​យុវជន​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ជាតិ។

សូម​លោក​អ្នក​ស្តាប់​បទ​សន្ទនា​នេះ​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG