បទសម្ភាសន៍ជាមួយ សែត សួនវិសាល៖ យុវជនកម្ពុជាចង់បានឱកាសធ្វើការផ្លាស់ប្តូរ
ខណៈដែលយុវជនកម្ពុជាកំពុងតែពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍជាតិ ការផ្តល់ឱកាសចូលរួម និងទទួលស្គាល់មតិយោបល់របស់យុវជនពីថ្នាក់ដឹកនាំរបស់កម្ពុជានៅមានកម្រិតនៅឡើយ។ នេះបើយោងតាម លោក សែត សួនវិសាល ជាយុវជនម្នាក់ក្នុងចំណោមយុវជនកម្ពុជា៦នាក់ ដែលបានចូលរួមក្នុងកម្មវិធីផ្តួចផ្តើមភាពជាអ្នកដឹកនាំដល់យុវជននៅតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា Young Southeast Asian Leadership Initiative របស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក្នុងឆ្នាំ២០១៥នេះ។ នាង ទែន សុខស្រីនិត នៃវីអូអេ បានសន្ទនាជាមួយនឹងលោក សែត សួនវិសាលជុំវិញកម្មវិធីនេះ និងអំពីកត្តាប្រឈមរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍជាតិ។ សូមលោកអ្នកស្តាប់បទសន្ទនានេះដូចតទៅ។