ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​ជាមួយ​សមាជិក YSEALI៖សារៈសំខាន់​នៃ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ និង​អង្គការ​សង្គមស៊ីវិល

ម៉ី ផល្លា (ឆ្វេង) មន្ត្រី​សម្រប​សម្រួល​កម្មវិធី​នៃ​អង្គការ​សង្គ្រោះ​ជន​ងាយ​រងគ្រោះ​កម្ពុជា ឈិន សែ (កណ្តាល) នាយករង​នៃ​អង្គការ​ជីវិត​នៅ​កម្ពុជា លោក សែត សួនវិសាល មន្ត្រី​ការិយាល័យ​ធនធាន​មនុស្ស និង​ជា​អ្នក​ស្រាវជ្រាវ​កិច្ចការ​សភា​ប្រចាំ​រដ្ឋសភា​នៃ​កម្ពុជា (ស្តាំ) ជា​អ្នកចួលរួម​៣រូប​ក្នុង​ចំណោម​អ្នក​ចូលរួម​ក្នុង​កម្មវិធី​ផ្តួចផ្តើម​ភាព​ជា​អ្នក​ដឹក​នាំ​របស់​យុវជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ Young Southeast Asian Leadership Initiative របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ (រូបថត៖ ឡេង ឡែន/VOA Khmer)

កំណត់​និពន្ធ៖ ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​អាច​ជួយ​ពន្លឿន​ការ​អភិវឌ្ឍន៍ ការ​តាក់តែង​ និង​អនុវត្ត​គោល​នយោបាយ​ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​។ នេះ​បើ​យោង​តាម​ការ​យល់​ឃើញ​របស់​អ្នក​តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​បី​រូប គឺ​លោក ឈិន សែ នាយករង​នៃ​អង្គការ​ជីវិត​នៅ​កម្ពុជា លោក ម៉ី ផល្លា មន្ត្រី​សម្របសម្រួល​កម្មវិធី​នៃ​អង្គការ​សង្គ្រោះ​ជន​ងាយ​រងគ្រោះ​កម្ពុជា និង​លោក សែត សួនវិសាល មន្ត្រី​ការិយាល័យ​ធនធាន​មនុស្ស និង​ជា​អ្នក​ស្រាវជ្រាវ​កិច្ចការ​សភា​ប្រចាំ​រដ្ឋសភា​នៃ​កម្ពុជា នៅ​ក្នុង​បទ​សន្ទនា​ជាមួយ​វីអូអេ​កាលពី​សប្តាហ៍​មុន​នេះ។ អ្នក​ទាំងបី​រូប​នេះ​គឺ​ឋិត​ក្នុងចំណាម​សមាជិក​កម្ពុជា​៦​រូប ដែលត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ផ្តួចផ្តើម​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​យុវជន​អាស៊ីអាគ្នេយ៍ ឬ​ហៅ​ថា Young Southeast Asian Leadership Initiative របស់​លោក​ប្រធានាធិបតីអាមេរិក​បារ៉ាក់ អូបាម៉ា។ ទែន សុខស្រីនិត នៃ VOA បាន​សម្ភាសន៍​អ្នក​ទាំង​បី​ជុំវិញ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល។ សូម​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG