ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលផលិតទូរស័ព្ទ iPhone កំពុងមានវិវាទផ្លូវច្បាប់ជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ដោយក្រុមហ៊ុននេះមិនព្រមធ្វើតាមការទាមទាររបស់រដ្ឋាភិបាលអាមេរិក ឲ្យជួយដោះលេខកូដសម្ងាត់នៃទូរស័ព្ទ iPhone របស់ភេរវករដែលបានសម្លាប់មនុស្ស១៤នាក់នៅរដ្ឋ California កាលពីខែធ្នូឆ្នាំ២០១៥។
លោក ចាប ចិត្រា និស្សិតថ្នាក់បណ្ឌិតផ្នែកសារគមនាគមន៍មហាជន (Mass Communication) នៅសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក ថ្លែងប្រាប់លោក សឹង សុផាត នៃ VOA ក្នុងបទសម្ភាសន៍មួយថា ដំណោះស្រាយគឺត្រូវមានការចូលរួមពីសាធារណៈជន ហើយអ្នកប្រើប្រាស់ទូរស័ព្ទទំនើបនៅកម្ពុជាគួរតាមដានរឿងក្តីនេះដើម្បីរៀនសូត្រអំពីសារៈសំខាន់នៃការការពារទិន្នន័យផ្ទាល់ខ្លួននិងឯកជនភាព។ សូមប្រិយមិត្តទស្សនាបទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖