ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍​ VOA៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​កម្ពុជា​អាច​រៀនសូត្រ​ពី​ករណី​វិវាទ​ដោះ​លេខ​កូដ​ iPhone នៅ​អាមេរិក ​


ក្រុមហ៊ុន​​បច្ចេកវិទ្យា Apple ដែល​ផលិត​ទូរស័ព្ទ iPhone កំពុង​​​​​មាន​វិវាទ​ផ្លូវ​ច្បាប់​​ជាមួយ​​​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI ​​ដោយ​ក្រុមហ៊ុន​នេះ​មិន​ព្រម​​ធ្វើ​តាម​​ការ​ទាមទារ​របស់​រដ្ឋាភិបាល​​អាមេរិក​ ​ឲ្យ​​ជួយ​​​ដោះ​លេខ​កូដ​​សម្ងាត់​នៃ​ទូរស័ព្ទ iPhone របស់​ភេរវករ​​ដែល​បាន​សម្លាប់​មនុស្ស១៤​នាក់​នៅ​រដ្ឋ​ ​​California កាល​ពី​​ខែ​ធ្នូ​ឆ្នាំ​២០១៥។ លោក ចាប ចិត្រា និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​សារគមនាគមន៍​មហាជន​ឬ​ Mass Communication នៅ​សាកលវិទ្យាល័យ Ohio សហរដ្ឋ​អាមេរិក ថ្លែង​ប្រាប់​លោក សឹង សុផាត នៃ VOA ក្នុង​បទ​សម្ភាសន៍​មួយ​ថា ដំណោះ​ស្រាយ​គឺ​ត្រូវ​មាន​ការ​ចូលរួម​ពី​សាធារណៈជន ហើយ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​កម្ពុជា​គួរ​តាមដាន​រឿង​ក្តី​នេះ​ដើម្បី​រៀនសូត្រ​អំពី​សារៈសំខាន់​នៃ​ការ​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​​និង​ឯកជនភាព។ សូម​ប្រិយមិត្ត​ទស្សនា​បទសម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៖

XS
SM
MD
LG