ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​យល់ព្រមផ្តល់ជម្រក​បណ្តោះ​អាសន្ន​ដល់​ជនចំណាកស្រុកជាប់គាំងនៅ​សមុទ្រ


ទូក​នេសាទ​ដែល​ផ្ទុក​ជន​ចំណាក​ស្រុក រ៉ូហ៊ីងយ៉ា​និង​បង់ក្លាដេស ត្រូវ​បាន​ទាញ​ទៅ​កាន់​ដី​គោក​ ដោយ​អ្នក​នេសាទ​ឥណ្ឌូនេស៊ី ក្នុង​ខេត្ត​ Aceh កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​ ឆ្នាំ​២០១៥។​
ទូក​នេសាទ​ដែល​ផ្ទុក​ជន​ចំណាក​ស្រុក រ៉ូហ៊ីងយ៉ា​និង​បង់ក្លាដេស ត្រូវ​បាន​ទាញ​ទៅ​កាន់​ដី​គោក​ ដោយ​អ្នក​នេសាទ​ឥណ្ឌូនេស៊ី ក្នុង​ខេត្ត​ Aceh កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​ ឆ្នាំ​២០១៥។​

ប្រទេស​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​ ​បាន​ព្រម​ព្រៀង​គ្នា​ផ្តល់​ទី​ជម្រក​បណ្តោះ​អាសន្ន​ដល់​ជន​ចំណាក​ស្រុក​និង​ជន​រងគ្រោះ ​ដោយ​សារការជួញ​ដូរ​មនុស្ស​រាប់​ពាន់​នាក់ដែល​បាន​ជាប់​គាំង​នៅ​ឯ​សមុទ្រ។

​ការបំបែក​ភាពទាល់​ច្រក ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ បន្ទាប់​ពី​ជំនួប​រវាង​រដ្ឋ​មន្រ្តី​ការបរទេស​ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី​ និង​ថៃ ​ដែល​ជា​ប្រទេសបាន​សំដែង​ការស្ទាក់​ស្ទើរ​ ដើម្បី​ជួយ​ជន​ចំណាក​ស្រុក​ទាំង​នោះ។

​លោក Anifah Amanរដ្ឋ​មន្រ្តី​ការបរទេស​ម៉ាឡេស៊ី​និយាយ​ថា នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នោះ ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​នឹង​បន្ត​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​ជន​ចំណាក​ស្រុក​ ដែល​ជាប់​គាំង​នៅ​សមុទ្រ​ប្រហែល​៧​ពាន់​នាក់​។

លោក​និយាយ​បន្ថែម​ទៀត​ថា ​«យើង​ក៏​បាន​ព្រម​ព្រៀង​គ្នា​ផ្តល់​ទី​ជម្រក​បណ្តោះ​អាសន្ន​ ដែល​មាន​ផ្តល់​ការតាំង​ទី​លំនៅ​ថ្មី​និង​ដំណើរការ​មាតុភូមិ​វិវត្តន៍​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដោយ​សហគមន៍​អន្តរជាតិ‍»។

ក្រុម​រដ្ឋ​មន្រ្តី​ការបរទេស​ក៏​បាន​អំពាវនាវ​ប្រទេស​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​ឲ្យ​ជួយ​បេសកកម្ម​នេះ។

ក្រុម​មន្រ្តី​ថៃ​មិន​បាន​តាំង​ចិត្ត​ផ្តល់​ទី​ជម្រក​ដល់​ជន​ចំណាក​ស្រុកទាំង​នោះ​ទេ ដោយ​និយាយ​ជំនួស​ទៅ​វិញ​ថា ​ពួកគេ​នឹង​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ​និង​អនុញ្ញាតិ​ឲ្យ​ជន​ភៀស​ខ្លួន​ដែល​ឈឺ​ឡើង​គោក​ដើម្បី​ព្យាបាល​ជំងឺ។

លោក Phil Robertson ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​នោះ​បាន​សម្គាល់ «​ការ​បញ្ចប់​គោល​នយោបាយដើរ​ថយ​ក្រោយ​របស់​តំបន់​» ​ដែល​ក្រុម​រដ្ឋាភិបាល​តំបន់​អាស៊ី​អាគ្នេយ៍ ​បាន​បង្ខំ​ជន​ចំណាក​ស្រុក​ឲ្យ​ត្រឡប់​ទៅ​កាន់​សមុទ្រ​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG