ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋ​មន្រ្តី​​​ឥណ្ឌា​អំពាវ​នាវ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ផ្អែក​លើ​ច្បាប់​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ីហ្វិក


លោក Narendra Modi នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា ថ្លែង​បើក​កិច្ច​ពិភាក្សា​លើក​ទី​១៧​នៃសន្និសីទ​ការពារ​ប្រទេស​ប្រចាំ​ឆ្នាំ​ Shangri la នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​១ មិថុនា ២០១៨។
លោក Narendra Modi នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា ថ្លែង​បើក​កិច្ច​ពិភាក្សា​លើក​ទី​១៧​នៃសន្និសីទ​ការពារ​ប្រទេស​ប្រចាំ​ឆ្នាំ​ Shangri la នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​១ មិថុនា ២០១៨។

លោក​នាយករដ្ឋ​មន្រ្តីឥណ្ឌា ​Narendra Modi ​បាន​រិះគន់​បន្តិច​បន្តួច​ដល់​ប្រទេស​ចិន ថ្វី​បើ​លោក​ទទូច​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី។

​ថ្លែង​នៅ​ឯ​សន្និសីទ​ការពារ​ប្រទេស​ប្រចាំ​ឆ្នាំ​ Shangri la ​លោក​នាយករដ្ឋ​មន្រ្តី​ Modi ​បាន​អំពាវនាវ​ឲ្យ​តំបន់​មហា​សមុទ្រ​ឥណ្ឌា​ប៉ាស៊ីហ្វិក​ក្រសោប​យកការ​ធ្វើ​នាវាចរណ៍​ដោយ​សេរី ​អធិបតេយ្យ​ភាព​ និង​គោរ​ព​ប្រទេស​ទាំង​អស់ ​ដោយ​មិន​គិត​ពី​ទំហំ​របស់​ប្រទេស​ទាំង​នោះ។

លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​បាន​និយាយ​ថា៖ «យើង​នឹង​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សណ្តាប់​ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់​ដែល​ប្រទេស​ទាំង​អស់ ទាំង​តូចក្តី​ធំក្តី ​ត្រូវ​បាន​ចាត់​ទុក​ស្មើគ្នា។​ យើង​នឹង​ធ្វើ​ការ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ដើម្បី​រក្សាសមុទ្រ​ ​លំហរ​អាកាស​និង​ផ្លូវអាកាស​របស់​យើង​សម្រាប់​ធ្វើ​ដំណើរ​ដោយ​សេរី»។

​ខណៈ​ដែល​អត្ថាធិប្បាយ​ទាំង​នោះ​មិន​បាន​និយាយ​ចំ​ៗ​ពី​ប្រទេស​ចិន ​សុន្ទរកថា​របស់​នាយករដ្ឋ​មន្រ្តី​ឥណ្ឌា ​Modi ​បាន​ត្រូវ​គេ​មើល​ឃើញ​ថា​សំដៅដល់​ឥរិយាបទ​ដ៏គគ្លើន​កាន់​តែ​កើន​ឡើង​របស់​ចិន​ចំពោះ​ប្រទេស​តូចៗ​ជិត​ខាង​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។

​លោក​នាយករដ្ឋ​មន្រ្តីឥណ្ឌា​ Modi ​ក៏​បានរិះគន់​សហរដ្ឋ​អាមេរិក​ដែរ។​ លោក​បាន​រិះគន់​ពី​គោល​នយោបាយ​ការ​ពារ​ទំនិញ​ក្នុង​ស្រុក​របស់​អាមេរិក​ដែល​សំ​ដៅ​ដល់​ការ​យក​ពន្ធគយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដែល​ធ្វើ​ឡើង​ដោយ​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ។​

លោក​នាយករដ្ឋ​មន្រ្តី​ឥណ្ឌា​ក៏​និយាយ​ដែរ​ថា ​ប្រទេស​នានា​ត្រូវ​តែ​រក្សា​ការ​សន្យា​របស់​ខ្លួន​ដែល​អាច​និយាយ​សំដៅ​ដល់​ការ​សម្រេច​របស់​ប្រធានា​ធិបតី​ត្រាំ​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់៕

XS
SM
MD
LG