ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋអាមេរិក​ដែល​ឆេះ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ត្រូវ​បាន​ពន្លត់​ទាំងស្រុង


រូបឯកសារ៖ រូបថតចេញផ្សាយដោយយោធាជើងទឹកអាមេរិក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បង្ហាញឲ្យឃើញអគ្គីភ័យកំពុងឆាបឆេះនាវាចម្បាំងជើងទឹកអាមេរិក USS Bonhomme Richard (LHD 6) នៅមូលដ្ឋានទ័ពជើងទឹក ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា។
រូបឯកសារ៖ រូបថតចេញផ្សាយដោយយោធាជើងទឹកអាមេរិក កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បង្ហាញឲ្យឃើញអគ្គីភ័យកំពុងឆាបឆេះនាវាចម្បាំងជើងទឹកអាមេរិក USS Bonhomme Richard (LHD 6) នៅមូលដ្ឋានទ័ពជើងទឹក ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា។

ក្រុម​ការងារ​ពន្លត់​អគ្គីភ័យ​បាន​ចំណាយ​ពេល​ជាង ​៤ ថ្ងៃ ដើម្បី​ពន្លត់​អគ្គីភ័យ​មួយ ដែល​បាន​ឆាបឆេះ​នាវា​ទាហាន​ជើងទឹក​មួយ​គ្រឿង​របស់​សហរដ្ឋអាមេរិក ដែល​ចត​នៅ​មូលដ្ឋាន​នាវា​ជើង​ទឹក San Diego ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​នាវា​ទាហាន​ជើងទឹក​ដែល​មាន​ឈ្មោះ​ថា USS Bonhomme Richard ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ នៅ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នៅ​ឡើយ។

នាយ​ឧត្តមសេនីយ៍​ទាហាន​ជើង​ទឹក​សហរដ្ឋអាមេរិក លោក ​ Philip Sobeck បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ ដែល​បង្ក​ជា​អគ្គីភ័យ​នេះ​នៅ​ឡើយ​ទេ។ យើង​ក៏​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​នាវា​នោះ​ដែរ។ គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ពី​ទំហំ​នៃ​ការ​ខូចខាត​របស់​នាវា​នេះ​បាន​ទេ។»

គេ​បាន​ប្រើ​ទឹក​ចំនួន ១.៥០០ ធុង​ ដែល​បាញ់​ពី​ឧទ្ធម្ភាគចក្រ​ចំនួនបី​គ្រឿង​ទៅ​លើ​នាវា​ ដែល​ឆាបឆេះ​នោះ ទម្រាំ​តែ​ក្រុម​ការងារ​ពន្លត់​អគ្គីភ័យ​អាច​ពន្លត់​អគ្គីភ័យ​នោះ​ទាំង​ស្រុង​បាន៕

XS
SM
MD
LG