ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គិភ័យ​ដ៏​ធំ​ឆាប​ឆេះ​នៅ​កំពង់ផែ​រដ្ឋ​ធានី Beirut​មួយខែក្រោយ​ពី​ការ​ផ្ទុះ​ដ៏​ប្រល័យ


អ្នក​ពន្លត់អគ្គិភ័យ​កំពុងពន្លត់​ភ្លើងនៅឃ្លាំងស្តុកទំនិញ​កំពង់ផែ Beirut ប្រទេសលីបង់កាលពីថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២០។
អ្នក​ពន្លត់អគ្គិភ័យ​កំពុងពន្លត់​ភ្លើងនៅឃ្លាំងស្តុកទំនិញ​កំពង់ផែ Beirut ប្រទេសលីបង់កាលពីថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២០។

អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ឆាបឆេះ​នៅ​កំពង់ផែ​រដ្ឋ​ធានី Beirut នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មួយ​ខែក្រោយ​ពី​ការ​ផ្ទុះ​ដ៏​ប្រល័យ​ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់ និង​បង្ក​ឲ្យ​មនុស្ស​រាប់ពាន់​នាក់​រងរបួស នេះ​យើង​យោង​តាមទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល​លីបង់។​

ប្រភព​ពី​យោធា​មួយ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ឃ្លាំង​ស្តុក​មួយ​ក្នុង​កំពុងផែ ដែល​មាន​ស្តុក​ប្រេង និង​សំបក​កង់ ហើយ​មូល​ហេតុ​នៃ​ការ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​ឡើង​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ភ្លាមៗ​នោះទេ។​

ភ្លើង​ឆេះ​នេះ​បង្ក​ឲ្យ​មាន​ផ្សែង​ពណ៌​ខ្មៅយ៉ាង​ធំ​ទៅលើ​មេឃ​ចំ​ពី​លើ​ទីក្រុង​និង​អណ្ដាត​ភ្លើង​ពណ៌​ទឹក​ក្រូចភ្លឺ​ចញ្ចាច​នៅលើ​ដី។

ទី​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​បាន​រាយ​ការណ៍​ថា​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​ភ្លើង។

ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ​ស្លន់​ស្លោរ ដោយ​សារ​តែ​មានអគ្គិភ័យ​ដ៏​ធំ​មួយ​ទៀត បន្ទាប់​ពី​បាន​តក់​ស្លុត​ដោយ​សារ​ការ​ផ្ទុះ​ដ៏​ប្រល័យ​កាល​ពី​ខែ​មុន។ ការ​ផ្ទុះ​ដ៏​ប្រល័យ​កាលពី​ខែមុន​បាន​សម្លាប់​មនុស្ស ជាង​ ១៩០​ នាក់ និង ធ្វើឲ្យ​មនុស្ស​ជាង​៦,៥០០ នាក់​រង​របួស ព្រមទាំង​ធ្វើ​ឲ្យ​ខូចខាត​អាគារ​រាប់​ពាន់​ខ្នង​ទៀត​ផង។


XS
SM
MD
LG