ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ទិវា​រំឭក​គុណូបការៈ​យុទ្ធជន​ពលី​លោកត្រាំ​គូស​បញ្ជាក់​អំពី​សមរភូមិ​អំពើ​ភេរវកម្ម​ដែល​នៅ​តែ​បន្ត


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​ឧត្តម​សេនីយ៍ Joseph Dunford នៅ​ពី​មុខ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស Jim Mattis ក្នុង​ថ្ងៃ​រំឭក​គុណូបការៈយុទ្ធជន​ពលីជីវិត នៅ​ទីបញ្ចុះសព Arlington កាល​ពី​ថ្ងៃទី​២៩ ខែ​ឧសភា។
ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​ឧត្តម​សេនីយ៍ Joseph Dunford នៅ​ពី​មុខ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស Jim Mattis ក្នុង​ថ្ងៃ​រំឭក​គុណូបការៈយុទ្ធជន​ពលីជីវិត នៅ​ទីបញ្ចុះសព Arlington កាល​ពី​ថ្ងៃទី​២៩ ខែ​ឧសភា។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ច័ន្ទ បាន​រំឭក​គុណ​ដល់​អ្នក​ស្នេហាជាតិ​អាមេរិក​ជំនាន់​ថ្មី ​ដែល​លោក​និយាយ​ថា កំពុង​តែ​ប្រយុទ្ធ​ដើម្បី​យក​ឈ្នះ​នៅ​ក្នុង​សមរភូមិនៃ​អំពើ​ភេរវកម្ម។

លោក​ប្រធានាធិបតី ត្រាំ​ បាន​បន្ថែម​ថា៖ «ពួក​គេ​កំពុង​តែ​ប្រថុយ​ប្រថាន​ជីវិត​របស់​ខ្លួន​ដើម្បី​ការពារ​ពលរដ្ឋ​របស់​យើង​ពី​សត្រូវ​ដែល​ប្រើ​ប្រាស់​ឃាតកម្ម​លើ​អ្នក​គ្មាន​កំហុស​ដើម្បី​បង្ក​សង្គ្រាម​ទៅ​លើ​មនុស្សជាតិ​ខ្លួន​ឯង‍»។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សុន្ទរកថា​ក្នុង​ទិវា​រំឭក​គុណូបការៈ​យុទ្ធជន​ពលី ដែល​ហៅ​ថា Memorial Day នៅកន្លែង​បញ្ចុះ​សព​យុទ្ធជន National Cemetery នៅ​ទីក្រុង ​Arlington ​បន្ទាប់​ពី​លោក​ដាក់​កម្រង​ផ្កា​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​ជីវិត​ជាង​៣​សែន​នាក់ ដែល​ត្រូវ​បាន​បញ្ចុះ​នៅ​ទីនោះ។​

គេ​រំពឹង​ថា លោក ត្រាំ នឹង​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​ទៅ​លើ​សំណើ​របស់​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ចំពោះ​ការ​បង្កើន​ចំនួន​កងកម្លាំង​អាមេរិក សម្រាប់​ការ​បន្ត​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

លោក បារ៉ាក់ អូបាម៉ា ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ដែល​លោក​នៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក មិន​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៅ​លើ​សំណើ​របស់​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​នោះ​ទេ ដោយ​លោក​ទុក​សេចក្តី​សម្រេច​ចិត្ត​នេះ​ឲ្យ​ប្រធានាធិបតី​ថ្មី​ ដែល​នឹង​ក្លាយ​ជា​មេបញ្ជាការ​កំពូល​របស់​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG