ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកត្រាំត្រឡប់​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ និង​រិះ​គន់​សារព័ត៌មាន​ដែល​និយាយ​ពី​ការ​ជ្រួល​ច្របល់​នៅ​សេតវិមាន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​ស្ត្រី​ទី១ Melania Trump បាន​ត្រឡប់​មក​ពី​ដំណើរ​ទស្សនកិច្ច​ទី​១​នៅ​បរទេស​ក្នុង​នាម​ប្រធានាធិបតី កាល​ពី​ថ្ងៃទី​២៧ ខែឧសភា។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ត្រឡប់​ទៅ​កាន់​សេតវិមានរបស់​លោក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ វិញ​កាល​ពី​ថ្ងៃ​អាទិត្យ ​ដោយ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រាយការណ៍​អំពី​ការ​ជ្រួល​ច្របល់​នៅ​ក្នុង​សេតវិមាន​ និង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ទីប្រឹក្សា​របស់​លោក​ និង​ទំនាក់​ទំនង​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​រុស្ស៊ី។ ​

នៅ​ព្រឹក​ទី​មួយ​ដែល​លោក​ត្រឡប់​មក​ពី​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៩​ថ្ងៃ​របស់​លោក​ទៅ​កាន់​មជ្ឈិម​បូព៌ា​និង​អឺរ៉ុប លោក ត្រាំ​ បាន​បង្ហោះ​សារ​មួយ​ចំនួន​លើ​គណនី Twitter ដោយ​ប្រកាស​ថា ទស្សនកិច្ច​របស់​លោក​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ខ្លាំង​ក្លា​សម្រាប់​អាមេរិក។ ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ទទួល​បាន​លទ្ធផល​ច្រើន។

ប៉ុន្តែ​លោក​បានបញ្ចេញ​មតិ​ភ្លាមៗ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​យ៉ាង​លឿន។ លោក ត្រាំ​ បាន​និយាយ​ថា៖ «នេះ​គឺ​ជា​គំនិត​របស់​ខ្ញុំ​ដែល​ថា ការ​បែកធ្លាយ​ការ​សម្ងាត់​ជា​ច្រើន​ចេញ​ពី​សេត​វិមាន​គឺ​ជា​ការ​ប្រឌិត​ឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្លែង​ក្លាយ។ រាល់​ពេល​ដែល​អ្នក​ឃើញ​គេ​និយាយ​ថា «ប្រភព​ព័ត៌មាន​និយាយថា‍» នៅ​ក្នុង​ព័ត៌មាន​ក្លែង​ក្លាយ ហើយ​ពួកគេ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ វា​អាច​ទៅ​រួច​យ៉ាង​ខ្លាំង​ដែល​ថា ប្រភព​ព័ត៌មាន​ទាំង​នោះ​មិន​មាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​អ្នក​សរសេរ​ព័ត៌មាន​ក្លែងក្លាយ​ប្រឌិត​ឡើង​។ ពត៌មាន​ក្លែងក្លាយ​គឺ​ជា​សត្រូវ‍‍»៕

XS
SM
MD
LG