ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផល​ប៉ះពាល់​និង​វិធី​ការពារ​ទារក​នៅ​ក្នុង​ផ្ទៃ​នៃ​ម្តាយ​ដែល​ញៀន​សុរា

  • នុច សារីតា


វ៉ាស៊ីនតោន៖ លោក​ វេជ្ជបណ្ឌិត​ តាំង​ តិកហុង​ លើក​យក​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​នៅ​នឹង​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ដែល​ជា​អ្នក​ញៀន​ស្រា។​ ស្ត្រី​គ្រប់​រូប​ដែល​នឹង​ទៅ​ជា​ម្តាយ​គេ​ ត្រូវយល់​ដឹងអំពី​ការ​ថែទាំសុខភាព​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ច្រើនដូច​ជា​ ការ​ទទួលទាន​ចំណី​អាហារមាន​ជីវជាតិគ្រប់គ្រាន់​ ដើម្បី​ទ្រទ្រង់​ទារកនៅ​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​ប្រក្រតី​ និង​មានសុខភាព​ល្អ។​

ប៉ុន្តែ​មាន​ស្ត្រី​ខ្លះ​ពុំ​បាន​យល់​ដឹង​អំពី​ការ​ថែទាំ​ផ្ទៃ​និង​ទាំង​ពុំ​ដឹង​ថា​ខ្លួន​មាន​គភ៌​ទៀត​ផង​ ហើយ​ជួន​កាល​ជា​ស្ត្រី​ដែល​ចូល​ចិត្ត​ទទួល​ទាន​ស្រា​ ឬ​ញៀន​ស្រា។​

តើពួក​គេ​ដឹង​ឬ​ទេ ថា​សុរាមាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ?​ តើគេ​ត្រូវ​ជួយ​កូន​របស់​គេ​ដូចម្តេច​ដើម្បី​កុំ​ឲ្យ​ហួស​ពេល?​ តើ​វេជ្ជបណ្ឌិត​មាន​ឱវាទ​អ្វីខ្លះ​ណែនាំ​ស្ត្រី​ដែល​ញៀន​ស្រា​ទាំង​នោះ​ឲ្យ​ការពារ​កូន​ក្នុង​ផ្ទៃ​ពី​វិបត្តិ​ទាំងឡាយ​នៅ​មុន​និង​ក្រោយ​ពេល​សម្រាល​កូន?

សូម​ប្រិយមិត្ត​ចុច​សញ្ញា​ខាង​លើ​ដើម្បី​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ។

ប្រសិន​បើ​ប្រិយមិត្ត​មាន​មតិ​ យោបល់ ឬ​សំណួរ ប្រិយមិត្ត​អាច​សរសេរ​នៅ​ខាង​ក្រោម​នេះ ឬ​សាកសួរ​លោក​វេជ្ជបណ្ឌិត តាំង តិកហុង ដោយ​ផ្ទាល់​នៅ​ក្នុង​ទំព័រ www.facebook.com/Dr.TaingTekHong
XS
SM
MD
LG