ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ១៦ កុម្ភៈ ២០១២៖ ថ្នាំ​ព្យាបាល​ថ្មី​សម្រាប់​ជំងឺ​រលាក​ថ្លើម​ដោយ​វីរុស​បេ (Hepatitis B) (ភាគ​២)


វេជ្ជបណ្ឌិត្យ​ពិនិត្យ​សុខភាព​អ្នក​ជំងឺ​រលាក​ថ្លើម (hepatitis) ​​ម្នាក់​​នៅ​បន្ទប់​​នៅ​ដាច់​ពី​គេ​ពិសេស​មួយ​​ ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង​ Ahmadabad ប្រទេស​ឥណ្ឌា។
វេជ្ជបណ្ឌិត្យ​ពិនិត្យ​សុខភាព​អ្នក​ជំងឺ​រលាក​ថ្លើម (hepatitis) ​​ម្នាក់​​នៅ​បន្ទប់​​នៅ​ដាច់​ពី​គេ​ពិសេស​មួយ​​ ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង​ Ahmadabad ប្រទេស​ឥណ្ឌា។

កម្មវិធី​នៅ​រាត្រី​នេះ​ជា​កម្មវិធី​ពិភាក្សា​បន្ត​ទៅ​លើ​ប្រធានបទ​កាល​ពី​ខែ​មករា​អំពី​ថ្នាំ​ចំនួន​៧​ប្រភេទ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ថ្លើម​បេ (Hepatitis B)។ លោក​វេជ្ជបណ្ឌិត​ តាំង តេក ហុង បាន​លើក​យក​ ឈ្មោះ​ថ្នាំ​ចំនួន​៣​ប្រភេទ​ដែល​មាន​ប្រសិទ្ធភាព​ជាង​គេ​ក្នុង​ចំណោម​ថ្នាំ​ទាំង​៧​ប្រភេទ​ដែល​លោក​បាន​រៀបរាប់​កាល​ពី​ខែ​មុន។ ថ្នាំ​ទាំង​៣​នេះ​គឺ

១. Peg Interferon alfa-2a៖ ថ្មាំ​នេះ​មាន​នៅ​ប្រទេស​កម្ពុជា​ហើយ ប្រើ​សម្រាប់​ចាក់​មេរោគ​ថ្លើម​សេ (Hepatitis C) ចាក់​ថ្នាំ​១​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​ត្រូវ​ចាក់​ចំនួន​៤៨​សប្តាហ៍។ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​គេ ក៏​ប៉ុន្តែ​ពិបាក​ប្រើ​ដោយ​មាន​ប្រតិកម្ម​ច្រើន។

២. Entecavir (Baraclude)៖ ថ្នាំ​នេះ​មិន​ទាន់​មាន​នៅ​ប្រទេស​កម្ពុជា តែ​មាន​នៅ​វៀតណាម សិង្ហបុរី និង​ថៃ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង។​ ពេល​ប្រើ ថ្នាំ​នេះ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ធ្វើ​ទុក្ខមធ្យម​ដែរ។

៣. Tenofovir (Viread)៖ លោក​វេជ្ជបណ្ឌិត​ គិត​ថា​ថ្នាំ​នេះ​ជា​ថ្នាំ​សំខាន់​ជាង​គេ​ក្នុង​ចំណោម​ថ្នាំ​ទាំង​៣​នេះ​ ដោយ​សារ​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​មិន​មាន​ប្រតិកម្មទេ។ ម្យ៉ាង​ទៀត​ថ្នាំ​នេះ​មាន​លក់​នៅ​ប្រទេស​កម្ពុជា​ហើយ។​

ថ្វី​បើ​ថ្នាំ​ទាំង​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្តី លោក​វេជ្ជបណ្ឌិត​ តាំង​ តេក ហុង បញ្ចាក់​ថា​អ្នក​ជំងឺ​កម្រ​ជា​សះ​(ជា​ដាច់)​ណាស់។ នៅ​ក្នុង​បទ​សម្ភាសន៍​នៅ​ក្រោយ​កម្មវិធី​នេះ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ អត្រា​នៃ​អ្នក​ជំងឺ​ដែល​ជា​សះ​ពី​វីរុស​បេ​នេះ​ (អស់​វីរុស និង​មាន​អង់ទីគ័រ)​ មាន​ចំនួន​ប្រមាណ​ពី​៧%​ទៅ​៨%​ប៉ុណ្ណោះ។ យ៉ាង​ណា​ក្តី​ថ្នាំ​ទាំង​នេះ​មាន​តម្លៃ​ថ្លៃ​និង​ត្រូវ​លេប​ជា​ប្រចាំ​រយៈ​ពេល​យូរ ហើយ​លោក​វេជ្ជបណ្ឌិត​បាន​ផ្តាំ​ផ្ញើ​ឲ្យ​អ្នក​ជំងឺ​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពេល​មុន និង​ក្នុង​អំឡុង​ពេល​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ខាង​លើ។

កម្មវិធី​សុខភាព​ជាមួយ​វេជ្ជបណ្ឌិត​ តាំង តេក ហុង នឹង​ផ្អាក​មួយ​រយៈ​ពី​ខែ​មិនា​ដល់​ខែ​តុលា ចាប់​ផ្តើម​ជា​ថ្នី​នៅ​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១២​នេះ។ ប៉ុន្តែ​ប្រិយមិត្ត​អាចទាក់​ទងបន្ត​ជាមួយ​លោក​វេជ្ជបណ្ឌិត្យ តាំង តេក ហុង តាម​ហេ្វសប៊ុក​ដោយ​ចូល​ទៅ​ទំព័រ www.facebook.com/Dr.TaingTekHong

សូម​ស្តាប់ឬ​ទាញ​យកសំឡេង​ទាំង​ស្រុងនៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​១៩ ​ខែ​មករា​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

ចំណុច​សង្ខេប​សំខាន់ៗ​អំពី​ជំងឺ​រលាក​ថ្លើម​បេ​និង​ថ្នាំ​ព្យាបាល​ក្នុង​កម្មវិធី​ខែ​មករា​ឆ្នាំ​២០១២៖

  • - អ្នក​ផ្ទុកមេរោគ​បេ​នៅ​កម្ពុជា​មាន​ប្រហែល​១២%
  • - កុមារ​កាន់​តែ​មាន​អាយុ​ច្រើន​ កាន់​តែ​មាន​អត្រា​ផ្ទុក​ច្រើន​ឡើង
  • - របៀប​ឆ្លង៖ តាម​ឈាម និងទឹក​កាម (១) ម្តាយ​ទៅ​កូន (២) ការ​រស់​នៅ​ជាមួយ​គ្នា តាម​កាំបិត​កោរ​រួម​ដូច​កាត់​សក់ និង​ចាក់​ថ្នាំ​ប្រើ​ម្ជុល​រួម (៣) ការ​រួម​ភេទ
  • - ថ្មាំ​ថ្មី ៧ ប្រភេទ៖ Interferon alpha-2b, Peg Interferon alfa-2a, Lamivudine (Epivir-HBV), Adefovir (Hepsera), Entecavir (Baraclude), Telbivudine (Tyzeka), Tenofovir (Viread)
  • - មេរោគ​ថ្លើមបេ មិន​ងាយ​បង្ហាញ​រោគ​សញ្ញា​ទេ ជា​ពិសេស​ចំពោះ​អ្នក​មាន​ផ្ទុក​ពី​កំណើត
  • - មេរោគ​រលាក​ថ្លើមអាច​នាំ​ដល់​ការ​ស្វិត​ថ្លើម ហើយ​បើ​លើស​ពី​អាយុ​៤០​ឆ្នាំ អាច​វិវត្ត​ទៅ​ជា​មហារីក​ថ្លើម​បាន
  • - អ្នក​ជំងឺ​អាច​ពិគ្រោះ​គ្រូពេទ្យ​ជំនាញ ក្រពះ​ ពោះវៀន​ និង​ថ្លើម
  • - ទារកត្រូវ​ចាក់​វ៉ាក់សាំង​ក្នុង​២៤​ម៉ោង​ក្រោយ​ពី​កើត​ ដើម្បី​កាន់​បន្ថយលទ្ធភាពការឆ្លង​ពី​ម្តាយ
  • - ថ្នាំ​ព្យាបាល​នេះ​អាច​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​ឆ្លង​ពេល​ពេញ​វ័យ​ហើយ​ជាង​អ្នក​ដែល​ឆ្លង​ពី​កំណើត
  • ពេល​ចាប់​លេប​ថ្នាំ​ហើយ​ត្រូវ​លេប​ជា​ប្រចាំ​និង​រយៈ​ពេល​យូរ​ និង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យជំនាញ​ជា​ប្រចាំ


XS
SM
MD
LG