ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ១៩ មករា ២០១២៖ ថ្នាំ​ព្យាបាល​ថ្មី​សម្រាប់​ជំងឺ​រលាក​ថ្លើម​ដោយ​​វីរុស​​​បេ (Hepatitis B)​ភាគមួយ


វេជ្ជបណ្ឌិត្យ​ពិនិត្យ​សុខភាព​អ្នក​ជំងឺ​រលាក​ថ្លើម (hepatitis) ​​ម្នាក់​​នៅ​បន្ទប់​​នៅ​ដាច់​ពី​គេ​ពិសេស​មួយ​​ ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង​ Ahmadabad ប្រទេស​ឥណ្ឌា។
វេជ្ជបណ្ឌិត្យ​ពិនិត្យ​សុខភាព​អ្នក​ជំងឺ​រលាក​ថ្លើម (hepatitis) ​​ម្នាក់​​នៅ​បន្ទប់​​នៅ​ដាច់​ពី​គេ​ពិសេស​មួយ​​ ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង​ Ahmadabad ប្រទេស​ឥណ្ឌា។

ជំងឺ​រលាក​ថ្លើម​ដោយ​វីរុស​បេ (Hepatitis B) ជា​ជំងឺ​ឆ្លង​តាម​វីរុស​មួយ​ដែលអាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​និង​ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​ពិភពលោក។ បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ (World Health Organization) មាន​មនុស្ស​ប្រមាណ​២.០០០លាន​នាក់​នៅ​ក្នុង​ពិភពលោក (ឬប្រហែល​ជិត​៣០%​នៃ​ចំនួន​ប្រជាជន​ពិភពលោក​សរុប​៧.០០០​លាន​នាក់) បាន​ឆ្លង​ជំងឺ​នេះ​ មាន​អ្នក​ដែលមាន​ជំងឺ​នេះ​រ៉ាំរ៉ៃ​ចំនួន​៣៥០​លាន​នាក់ និង​មាន​អ្នក​ស្លាប់ប្រមាណ​៦​សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ​មាន​ចេញ​នូវ​ថ្នាំ​ព្យាបាល​ថ្មី​ដែល​គេសង្ឃឹមថា​នឹង​អាច​ជួយផ្តល់​ឱកាស​នៃ​ការ​ព្យាបាល​បន្ថែម​ដល់​អ្នក​មាន​ជំងឺ​នេះ។

បើ​តាម​លោក​វេជ្ជបណ្ឌិត តាំង តេក ហុង ដែល​បាន​ចូល​រួម​ជា​ភ្ញៀវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ ខែ​មករា ឆ្នាំ​២០១២​នេះ ថ្មី​ព្យាបាល​ថ្មីចំនួន​៧​នេះ​រួម​មាន៖ Interferon alfa-2b, PegInterferon alfa-2a Lamivudine, Adefovir, Entecavir, Telbivudine និងTenofovir។

នៅ​ដើម​នៃ​កម្មវិធី​នេះ លោក​វេជ្ជបណ្ឌិត្យ​ក៏​បាន​ផ្តល់​ការ​ណែនាំ​បន្តិច​អំពី​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​មេរោគ​គ្រុន​ផ្តាសាយ​បក្សី (H5N1) ដែល​ទើប​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​វៀតណាម

ប្រិយមិត្ត​អាចទាក់​ទងបន្ត​ជាមួយ​លោក​វេជ្ជបណ្ឌិត្យ តាំង តេក ហុង តាម​ហេ្វសប៊ុក​ដោយ​ចូល​ទៅ​ទំព័រ www.facebook.com/Dr.TaingTekHong

សូម​ស្តាប់ឬ​ទាញ​យកសំឡេង​ទាំង​ស្រុងនៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​១៩ ​ខែ​មករា​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

វីដេអូថ្មីៗបំផុត

XS
SM
MD
LG