ដោយ៖ នៅ វណ្ណារិន្ទ
ភ្នំពេញ៖ ក្រុមមន្ត្រីនិងភ្នាក់ងារសុខាភិបាលបាននិយាយថាទោះបីជាពួកគេទទួលបានជោគជ័យជាដុំកំភួននៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជាក៏ដោយតែពួកគាត់នៅតែមានការស្មុគស្មាញនឹងជំងឺគ្រុនចាញ់ប្រភេទថ្មីដែលមានភាពស៊ាំទៅនឹងថ្នាំហើយកំពុងមានវត្តមាននៅតាមបណ្តាខេត្តភាគពាយព្យជាប់នឹងព្រំទល់ប្រទេសថៃ ជាពិសេសគឺនៅក្នុងខេត្តប៉ៃលិនដែលមានការឆ្លងដែនទៅមកជាច្រើន។
លោក វេជ្ជបណ្ឌិត ឃាង សូយទី ប្រធានគម្រោងប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ប្រចាំអនុតំបន់ទន្លេមេគង្គរបស់អង្គការសុខភាពក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា University Research ដែលធ្វើការងារប្រយុទ្ធប្រឆាំងនៅនឹងជំងឺគ្រុនចាញ់និងការរីករាលដាលនៃភាពស៊ាំរបស់ជំងឺគ្រុនចាញ់នៅក្នុងបណ្តាប្រទេសស្ថិតក្នុងអនុតំបន់ទន្លេមេគង្គ បានមានប្រសាសន៍ថា៖ ជាទូទៅជំងឺគ្រុនចាញ់ប្រភេទថ្មីដែលមានភាពស៊ាំទៅនឹងថ្នាំនេះមានវត្តមានជាពិសេសនៅតាមបណ្តោយព្រំដែនរបស់ប្រទេសកម្ពុជានិងថៃហើយវាបានរាតត្បាតតាមរយៈកម្មករចំណាកស្រុកដែលធ្វើដំណើរចេញចូលក្នុងតំបន់នោះ។
យោងតាមរបាយការណ៍មួយពី មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តបានឲ្យដឹងថាករណីគ្រុនចាញ់មានចំនួន៣៥.៧០០ករណីនៅពាក់កណ្តាលទី១នៃឆ្នាំ២០១២ ហើយ ធ្វើឲ្យមនុស្សស្លាប់ចំនួន ២៨នាក់ ចំនួននេះមានការធ្លាក់ចុះបន្តិចបើប្រៀបធៀបទៅរយៈពេលដូចគ្នានៅ ក្នុងឆ្នាំមុន។ ក៏ប៉ុន្តែមិនទាន់មានទិន្នន័យណាមួយបញ្ជាក់ឲ្យបានច្បាស់ អំពីចំនួនករណីមេរោគគ្រុនចាញ់ថ្មីនេះនៅឡើយ។
លោក ច ម៉េង ចួ ប្រធាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានប្រាប់ វីអូអេ សំឡេងសហរដ្ឋអាមេរិក ថានៅក្នុងឆ្នាំ២០១១ ករណីជំងឺគ្រុនចាញ់ដែលមានភាពស៊ាំទៅ នឹងថ្នាំមានចំនួនប្រហែល ១៧ភាគរយ នៃករណីជំងឺគ្រុនចាញ់ទាំងអស់នៅក្នុងខេត្តប៉ៃលិន ចំនួននេះ បានកើនឡើងចំនួន ១០ភាគរយបើប្រៀបធៀបនឹងឆ្នាំទៅម៉ិញ។ លោកបានបន្ថែមទៀតថា មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹង ជំងឺគ្រុនចាញ់បានឃើញសញ្ញា នៃភាពស៊ាំរបស់ជំងឺគ្រុនចាញ់នេះបានរីកសាយភាយទៅតំបន់មួយចំនួនទៀតនៅក្នុងខេត្តពោធិ៍សាត់ និងព្រះវិហារ។
ជំងឺគ្រុនចាញ់ដែលភាពស៊ាំទៅនឹងថ្នាំនេះបានកើនឡើងដោយសារតែអ្នកជំងឺបានឆ្លងមេរោគគ្រុនចាញ់ដែល មានឈ្មោះ Plasmodium falciparum ក្រោយពីមូសដែកគោលញីខាំ ហើយគាត់មិនបានទទួលការព្យាបាលនិងលេបថ្នាំប្រឆាំងនឹងជំងឺនេះឲ្យបានត្រឹមត្រូវ។ វាបណ្តាលឲ្យប៉ារ៉ាស៊ីតជំងឺនេះមានឱកាស ធ្វើការវិវឌ្ឍន៍ខ្លួនរបស់វាស៊ាំទៅ និងថ្នាំទាំងនោះវិញ ដូច្នេះអ្នកជំងឺគ្រុនចាញ់គួរតែលេបថ្នាំដែលមានគុណភាព និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ នេះបើតាមការបញ្ជាក់របស់ លោក វេជ. ម៉េង ចួ។
ប្រធានក្រុមប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់របស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោក វេជ្ជបណ្ឌិត Steven Bjorge បាននិយាយនៅក្នុងកិច្ចសម្ភាសមួយជាមួយនឹងវីអូអេថា នា ពេលបច្ចុប្បន្ននេះ ការស៊ាំថ្នាំនៃជំងឺគ្រុនចាញ់ គឺមានភាពធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជាជាងប្រទេសណាណា ទាំងអស់នៅក្នុងពិភពលោក។ ហើយគ្មានការកំណត់មូលហេតុណាមួយត្រូវបានឯកភាពនោះទេ ប៉ុន្តែតែការស៊ាំថ្នាំរបស់មេរោគគ្រុនចាញ់នេះបានចាប់ផ្តើមវិវឌ្ឍន៍ជាដំបូងបង្អស់ នៅក្នុងចុងទសវត្សរ៍ ៥០ ដើម៦០។
«ចាប់តាំងពីពេលនោះមក ថ្នាំថ្មីៗហាក់ដូចជាមានភាពស៊ាំនៅក្នុងប្រទេសកម្ពុជា ឬនៅតាមទល់ដែនកម្ពុជាថៃ ជាងកន្លែងផ្សេងៗនៅលើពិភពលោក»។
លោកវេជ. Bjorge បានបន្ថែមទៀតថា៖ ករណីជំងឺគ្រុនចាញ់ធម្មតាបានកំពុងតែមានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែ កម្ពុជាមានកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់មួយដ៏ល្អ ហើយសូម្បីតែជំងឺគ្រុនចាញ់ប្រភេទថ្មីនេះ ក៏នឹងអាចមានការថយចុះផងដែរ។
«វាមិនមែនជារឿងដែលអស់សង្ឃឹមនោះទេ ខ្ញុំមានការជឿជាក់យ៉ាងប្រាកដទៅលើថ្ងៃអនាគត ព្រោះអី្វ យើង បានទទួលភាពជោគជ័យជាច្រើនរួចមកនៅក្នុងប្រទេសកម្ពុជា វាផ្ទុយពីចំណងជើងព័ត៌មាននានាដែលនិយាយថា ភាពស៊ាំទៅនឹងថ្នាំរបស់ជំងឺគ្រុនចាញ់មានការរីករាលដាល»។ លោកបានបន្តទៀតថា «សារសំខាន់នោះ គឺថា៖ «ជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជាបានថយថុះ ហើយអ្វីដែលនៅសេសសល់តិចតួចនោះគឺជាករណី ស៊ាំទៅនឹងថ្នាំ»។
អង្គការសុខភាពពិភពលោក ធ្វើការប្តូរថ្នាំថ្មីក្នុងអំឡុងពេលពីរបីឆ្នាំម្តងដើម្បីព្យាយាមទប់ទល់ទៅ នឹងការវិវឌ្ឍន៍របស់ប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់។ កាលពីពីរខែមុន អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាល បាន ប្តូរថ្នាំថ្មីមួយដែលមានឈ្មោះថា Malarone សម្រាប់អ្នកជំងឺនៅក្នុងខេត្តប៉ៃលិន ដោយមានជំនឿថាជំងឺ នេះនឹងមានការថយចុះ។
នៅក្នុងករណីជំងឺគ្រុនចាញ់ធម្មតា ថ្នាំគ្រុនចាញ់អាចសម្លាប់ប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់ ពីក្នុងគ្រាប់ឈាម របស់អ្នកជំងឺ នៅក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែក្នុងករណីជំងឺគ្រុនចាញ់ដែលមានភាពស៊ាំទៅនឹងថ្នាំ វាត្រូវការពេលលើសពី៣ថ្ងៃហើយអាចឈានទៅដល់២៨ថ្ងៃ ក្នុងការសម្លាប់ប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់ប្រភេទ ថ្មីនោះ។
លោកវេជ្ជបណ្ឌិត ឃាង សូយទី ដែលមកពីអង្គការ University Research ហៅកាត់ថា URC បានមានប្រសាសន៍ថា៖
«ការបារម្ពដ៏ធំជាងគេក្នុងការទប់ស្កាត់ការរីរាលដាលជំងឺគ្រុនចាញ់ប្រភេទថ្មីនេះគឺ ប្រជាជនចំណាកស្រុកដែលពួកគាត់បានចូលទៅកាន់តំបន់ទាំងនោះ។ អ្នកចំណាកស្រុកទាំងនោះ គ្មានភាពស៊ាំទប់ទល់ទៅនឹងមេរោគ គ្រុនចាញ់នោះទេ ហើយមានការយល់ដឹងតិចតួចអំពី ការការពារខ្លួនដោយសំរាន្តនៅក្នុងមុងជ្រលក់ថ្នាំ។ ពួកគាត់ក៏មិនដឹងថាធ្វើយ៉ាងណាទើបអាចទទួលសេវាព្យាបាលទេ ពេលដែលមានជំងឺ។ លើសពីនេះទៅទៀត ពួកគាត់អាចផ្ទុកនិងនាំយកមេរោគប្រភេទថ្មីៗទាំងនោះទៅតំបន់ផ្សេងៗទៀត» ។
«ដូច្នេះប្រសិនបើគាត់ឆ្លងមេរោគគ្រុនចាញ់ដែលមានភាពស៊ាំទៅនឹងថ្នាំនោះ ពួកគាត់នឹងក្លាយជាភ្នាក់ងារ ចម្លងដែលអាចធ្វើឲ្យមានការរីរាលដាលនៃជំងឺនោះយ៉ាងឆាប់រហ័ស»។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា អង្គការ URC បានខិតខំធ្វើយ៉ាងណា ឲ្យប្រជាជនចំណាកស្រុកទាំងនោះ ត្រូវមានមុងមួយជ្រលក់ថ្នាំសម្រាប់ប្រើប្រាស់នៅពេលដែលពួកគាត់ចូលទៅក្នុងតំបន់គ្រុនចាញ់នោះ។ ជាមួយ គ្នានោះ អង្គការដដែលនេះបានបង្ហាត់បង្រៀនកម្មករឬអ្នកស្ម័គ្រចិត្តដែលនៅក្នុងតំបន់ ដើម្បីផ្តល់ សេវាត្រួតពិនិត្យនិងព្យាបាលគ្រុនចាញ់ផងដែរ។
លោកអ៊ុត សុផល មន្ត្រីសម្របសម្រួលរបស់អង្គការក្រុមអ្នកឯកទេសជំងឺគ្រុនចាញ់ហៅកាត់ថា MC ប្រចាំនៅ ក្នុងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ អាក្រក់ជាងនេះទៅទៀតគឺ នៅក្នុងទីប្រជុំជនដែលមានចរាចរណ៍ ឥតឈប់ឈរ។ នៅទីនេះ អ្នកជំងឺភាគច្រើនបានប្រើប្រាស់ថ្នាំមិនត្រឹមត្រូវដែលទិញមកពីផ្សារដោយខ្លួនឯង ដោយគ្មានការពិនិត្យព្យាបាលឲ្យបានត្រឹមត្រូវពីគ្រូពេទ្យ ឬក៏អាចធ្វើការព្យាបាលខុសនីតិវិធី។
លោកបានមានប្រសាសន៍ថា៖ «ប្រជាជនចំណាកស្រុកទាំងនោះគាត់ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ អញ្ចឹង ពេលដែលគាត់មកកាន់ខេត្តប៉ៃលិនដែលជាខេត្តមានជំងឺគ្រុនចាញ់ដែលស៊ាំនិងថ្នាំ ហើយមូសខាំគាត់គាត់អាចឆ្លងរោគទាំងនេះហើយចម្លងទៅកាន់អ្នកដទៃទៀត ពីខេត្តមួយទៅខេត្តមួយ ហើយពីប្រទេសមួយ ទៅប្រទេសមួយទៀត»។
ដើម្បីការពារការឆ្លងរបស់ជំងឺគ្រុនចាញ់ធម្មតានិងជំងឺគ្រុនចាញ់ដែលមានភាពស៊ាំទៅនឹងថ្នាំតាមរយៈប្រជាជនចំណាកស្រុកទាំងនោះ អង្គការក្រុមអ្នកឯកទេសជំងឺគ្រុនចាញ់ បានបង្កើតអ្នកស្ម័គ្រចិត្តនៅតាមច្រកព្រំដែនដើម្បីធ្វើការត្រួតពិនិត្យកម្តៅ ធ្វើរោគវិនិច្ឆ័យ និងផ្តល់សេវាព្យាបាលជំងឺគ្រុនចាញ់។
«នៅពេលដែល ប្រជាជនខ្មែរដែលឆ្លងកាត់ច្រកនោះ យើងធ្វើការវាស់កម្តៅជូនគាត់ ហើយបើសិនជាគាត់ឈឺ យើងនឹងព្យាបាលជូនគាត់ភ្លាម»។
លោកវេជ្ជបណ្ឌិត ម៉េងចួ បានយល់ស្របផងដែរថា ខេត្តប៉ៃលិនគឺជាកូនសោរមួយ ដើម្បីបញ្ឈប់ការរីកដុះដាលនៃ ជំងឺគ្រុនចាញ់ប្រភេទថ្មីដែលមានភាពស៊ាំទៅនឹងថ្នាំ ទៅតំបន់ផ្សេងៗទៀត។
«សូមកុំយល់ច្រឡំឲ្យសោះថា ភាពស៊ាំនេះស៊ាំតែម្នាក់។ ស៊ាំនៃជំងឺគ្រុនចាញ់នេះមិនមែនបញ្ហាបុគ្គលទេ វាជាបញ្ហាសហគមន៍ទាំងមូល»។
លោកវេជ្ជបណ្ឌិត ម៉េងចួ បានបន្ថែមទៀតថានៅពេលដែលអ្នកជំងឺណាម្នាក់លេបថ្នាំមិនត្រឹមត្រូវធ្វើឲ្យស៊ាំ ហើយពេលដែលមេរោគចូលនៅក្នុងមូសហើយមូសនោះខាំអ្នកដទៃវានឹងអាចឆ្លងដល់អ្នកដទៃទៀត ហើយបើមូសឆ្លងដែនទៅប្រទេសផ្សេង មេរោគនោះនិងទៅប្រទេសផ្សេងទៀតដែលនេះជាកត្តាមួយដែរដែលពិភពលោកមានការយកចិត្តទុកដាក់មកលើប្រទេសកម្ពុជា៕