ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វិធី​ការពារ​ចំពោះ​ជំងឺ​ពងបែក​នៅ​ដៃ​ជើង​និង​ក្នុង​មាត់

  • ប៉ូច រាសី

មាតាបិតា​របស់​កុមារ​តូចៗ​កំពុង​រង់​ចាំ​នៅ​ខាង​ក្រៅ​បរិវេន​មន្ទីរពេទ្យ​គន្ធៈបុប្ផា​ក្នុង​ក្រុង​ភ្នំពេញ។

ខណៈ​ដែល​ប្រទេស​កម្ពុជា​ប្រកាស​បិទ​សាលា​មត្តេយ្យ​និង​សាលា​បឋមសិក្សា​២​សប្តាហ៍​មុន​ការ​កំណត់​វិសមកាល ដោយ​សារ​មាន​ការ​ភ័យ​ខ្លាច​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ពង​បែក​នៅ​ដៃ​ជើង​និង​ក្នុង​មាត់​នោះ​ដែល​បង្ក​ដោយ​មេរោគ EV-71 លោក​វេជ្ជបណ្ឌិត​ តាំង តេកហុង នៃ​ទី​ក្រុង​ Jacksonville រដ្ឋ Florida រំឭក​ពលរដ្ឋ​ខ្មែរ​អំពី​សារៈសំខាន់​នៃ​ការ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់។ ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែ​កក្កដា​នេះ​ លោក​វេជ្ជបណ្ឌិត​ថែម​ទាំង​រំឭក​មាតា​បីតា​ថា ​កុំ​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ Aspirin ដើម្បី​បន្ថយ​កម្តៅ​របស់​កូន ព្រោះ​ថ្នាំ​នេះ​អាច​នាំ​ឲ្យ​ក្មេង​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។

ប្រិយមិត្ត​អាច​សាក​សួរ​លោក​វេជ្ជបណ្ឌិត​ តាំង តេកហុង ជា​បន្ត​ទៀត​ដោយ​ចូល​ទៅ​កាន់​ទំព័រ​ Facebook របស់​លោក​ដែល​មាន​អាស័យដ្ឋាន http://www.facebook.com/Dr.TaingTekHong
XS
SM
MD
LG