ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

នាយិការ​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ IMF ព្រមាន​ពី​វិបត្តិ​សេដ្ឋ​កិច្ច​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៣០​មក


រូបឯកសារ៖ លោកស្រី ​Kristalina Georgieva ​នាយិការ​ចាត់​ចែង​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​ Davos ប្រទេស​ស្វ៊ីស កាល​ពី​ខែ​មករា ២០២០។

លោកស្រី ​Kristalina Georgieva ​នាយិការ​ចាត់​ចែង​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​ព្រមាន​ថា ការ​រាល​ដាល​ជា​សាកល​នៃ​មេរោគ​កូរ៉ូណា​ អាច​នាំ​ឲ្យ​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ដ៏​អាក្រក់​បំផុត​របស់​ពិភព​លោក​ចាប់​តាំង​ពី​ទសវត្សរ៍​ ១៩៣០ មក។

លោក​ស្រី ​Georgieva ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ រដ្ឋាភិបាល​របស់​ប្រទេស​នានា​ បាន​ចាក់​ប្រាក់​៨​លាន​លាន​ដុល្លារ​រួច​ហើយ​ចូល​ក្នុង​កម្ម​វិធី​ដែល​រក្សា​សេដ្ឋ​កិច្ច​ឲ្យ​រួច​ផុត​ពី​វិបត្តិ​នេះ ​ក៏​ប៉ុន្តែ​ គេ​ត្រូវ​ការ​ដាក់​ប្រាក់​បន្ថែម​ទៀត​ចូល​ក្នុង​កម្ម​វិធី​សេដ្ឋកិច្ច​នេះ។ លោក​ស្រី​មាន​ប្រសាសន៍​ទៀត​ថា​ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ប្រទេស​ដែល​មាន​ទីផ្សារ​កំពុង​ងើប​ឡើង​ នឹង​រង​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង។ ការ​ងើប​ឡើង​មួយ​ផ្នែក​អាច​ត្រូវ​គេ​មើល​ឃើញ​នៅ​ឆ្នាំ​២០២១។

ឧស្សាហកម្ម​រថយន្ត​និង​អាកាសចរណ៍​សហរដ្ឋ​អាមេរិក កំពុង​រំពឹង​ថា នឹង​មាន​ការ​ខាត​បង់​យ៉ាង​ខ្លាំង​នៅ​ពេល​មាន​ដែល​មាន​ការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ និងបម្លាស់​ទី។ សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​ ការ​ហោះ​ហើរ​ជា​ការ​ធ្លាក់​ចុះ​ទាប​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ។ រដ្ឋបាល​សន្តិ​សុខ​ដឹក​ជញ្ជូន​ បាន​ពិនិត្យ​ឆែក​ឆេរ​ពួក​អ្នក​ដំណើរ​ប្រហែល​៩​ម៉ឺន​៥​ពាន់​នាក់​កាល​ពី​ថ្ងៃ​ពុធ មាន​ការ​ធ្លាក់ចុះ៩៦​ភាគ​រយ​ បើ​ប្រៀប​ធៀប​កាល​ពី​១​ឆ្នាំ​មុន។ ដោយ​ការ​ឈប់​សម្រាក​បុណ្យ Easter​ ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ​តាម​ធម្មតា ​ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​ នឹង​ធ្វើ​ដំណើរ​ដើម្បី​ជួប​ជុំ​ជាមួយ​ក្រុម​គ្រួសារ។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ កម្មករ​អាមេរិកាំង​៦​លាន​៦​សែន​នាក់​ទៀត​ បាន​ដាក់​ពាក្យ​សុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​និង​ពាណិជ្ជកម្ម បាន​បិទ​ទ្វារ​ឬ​កម្រិត​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន។ ការណ៍​នេះ​ធ្វើ​ឲ្យ​ចំនួន​កម្មករ​ដែល​បញ្ឈប់​ពី​ការងារ​មាន​ជិត​១៧​លាន​នាក់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG