ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្តេជ្ញា​ស្វែង​រក​អ្នកគេច​ពន្ធ​ ដោយ​លាក់​បាំង​ទ្រព្យ​សម្បត្តិ​​នៅ​​បរទេស​​​​


ប្រជា​ជន​តវ៉ា​ប្រឆាំង​នឹង​នាយក​រដ្ឋមន្រ្តីអ៊ីឡង់ Sigmundur Gunnlaugsson នៅ​ក្រុង​ Reykjavik, Iceland កាលពី​ថ្ងៃ​ទី​​ ០៤ មេសា​ ២០១៦ បន្ទាប់​ពី បែក​ធ្លាយ​ឯកសារឬហៅ​ថា​ឯកសារប៉ាណាម៉ាបង្ករកំហឹង​លើ​ប្រពន្ធរបស់លោក​មាន​ក្រុមហ៊ុន​ពន្ធដ៏ធំ ។​
ប្រជា​ជន​តវ៉ា​ប្រឆាំង​នឹង​នាយក​រដ្ឋមន្រ្តីអ៊ីឡង់ Sigmundur Gunnlaugsson នៅ​ក្រុង​ Reykjavik, Iceland កាលពី​ថ្ងៃ​ទី​​ ០៤ មេសា​ ២០១៦ បន្ទាប់​ពី បែក​ធ្លាយ​ឯកសារឬហៅ​ថា​ឯកសារប៉ាណាម៉ាបង្ករកំហឹង​លើ​ប្រពន្ធរបស់លោក​មាន​ក្រុមហ៊ុន​ពន្ធដ៏ធំ ។​

វិសាល​ភាព​និង​ផលប៉ះពាល់​ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​បាន​បែកធ្លាយចេញ​ពី​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ប៉ាណាម៉ា​អំពី​គណនី​ធនាគារ​នៅ​បរទេស​នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ហើយ​នឹង​មាន​រឿង​បន្តបន្ទាប់​ទៀត​ដែល​នឹង​ចេញ​ផ្សាយ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​។ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​ទូទាំង​ពិភពលោក​កំពុង​តែ​ប្តេជ្ញា​ធ្វើ​ការស៊ើបអង្កេត​ឬ​ថ្កោលទោស​របាយការណ៍​នេះ​ថា​ជា​ការវាយប្រហារ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

​លោក Juan Carlos Varela ប្រធានាធិបតី​ប៉ាណាម៉ា​គឺ​ជា​បុគ្គល​ម្នាក់​ដែល​គេ​ទទួល​ស្គាល់​ជា​សាធារណៈ​អំពី​តម្លាភាព​របស់​លោក។​ លោក​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​ស្វាគមន៍​រាល់​ការស៊ើបអង្កេតដែល​ការពារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ពី​ការបំពាន​។

លោក Will Fitzgibbon ​អ្នកសារព័ត៌មាន​ម្នាក់នៃ International Consortium of Investigative Journalists ​ដែល​កំពុង​ដឹកនាំ​ការស៊ើប​អង្កេត​អំពី​ឯកសារ​ដែល​បាន​មកពី​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca បាន​ថ្លែង​ប្រាប់​ VOA ថា សកម្មភាព​ខុសច្បាប់​ឬ​គួរ​ឲ្យ​សង្ស័យ​ទាំងអស់​គឺ​មាន​តិចតួច​ណាស់​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ២២០.០០០នៅ​ក្នុង​ឯកសារ​នោះ។ ក៏​ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ទោះបី​ជា​មាន​ភាគរយ​តិចតួច​នៅ​ក្នុង​ការសម្របសម្រួល​ដល់ការប្រព្រឹត្ត​អំពើ​ពុករលួយ​ឬ​ការសូកប៉ាន់​ក៏​ដោយ សម្រាប់​ក្រុម​សកម្មជន​ជាច្រើន​ វា​គ្រប់​គ្រាន់​សម្រាប់​ស៊ើបអង្កេត​ប្រព័ន្ធ​ធនាគារ​បរទេស​ទាំងមូលហើយ​។

លោក Ramon Fonseca សហស្ថាបនិក​នៃ​ក្រុមហ៊ុន​នេះ​បាន​បដិសេធ​យ៉ាងខ្លាំង​ថា ក្រុមហ៊ុន​របស់​លោក​មិន​បាន​បំពាន​ច្បាប់​នោះ​ទេ។ លោក​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Associated Press ថា ការផ្តោត​ទៅ​លើ​ក្រុមហ៊ុន​របស់​លោក​គឺ​មិន​យុត្តិធម៌​នោះ​ទេ ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​របស់​លោក​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​វិញ​មិន​មែន​នៅ​ប៉ាណាម៉ា​ នោះគេ​នឹង​មិន​ផ្តោត​មក​លើ​ក្រុមហ៊ុន​របស់​លោក​យ៉ាង​ដូច្នេះ​នោះ​ទេ៕

XS
SM
MD
LG