ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​រយ​នាក់​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ចលនា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង

ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបង្ហាញផ្ទាំងបដា «រំដោះហុងកុងជាបដិវត្តសំខាន់របស់យើង» ក្នុងកំឡុងពេលបាតុកម្មមួយដែលប្រារព្ធខួបលើកទី ១ នៃការប្រមូលផ្តុំដ៏ធំមួយប្រឆាំងនឹងច្បាប់បត្យាប័នដែលត្រូវបានដកនៅពេលនេះនៅហុងកុងថ្ងៃអង្គារទី ៩ ខែមិថុនាឆ្នាំ ២០២០ ។ (AP Photo/Kin Cheung)

សកម្មជន និង​ពលរដ្ឋ​រាប់រយ​នាក់​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​នេះ ដោយ​បាន​ធ្វើ​ការ​តវ៉ា​នៅ​តាម​ផ្សារ​ទំនើប ៧ កន្លែង នៅ​ទូទាំង​ទីក្រុង​នៅ​ថ្ងៃ​អង្គារ​នេះ។

ក្រុម​បាតុករ​បាន​ស្រែក​បន្ទោរ​ពាក្យ​ស្លោក​ប្រជាធិបតេយ្យ​នានា និង​បាន​លើក​បដា​ដែល​មាន​សរសេរ​អក្សរ​ថា «ឯករាជ្យ​ហុងកុង» និង «ដោះលែង​ហុងកុង បដិវត្តន៍​បច្ចុប្បន្ន»។ ក្រុម​អ្នក​តវ៉ា​ក៏​បាន​ច្រៀង​បទ «ភាព​រុងរឿង​ដល់​ហុងកុង» ដែល​ជា​ភ្លេង​ជាតិ​មិន​ផ្លូវការ​នៃ​ចលនា​តវ៉ា​នេះ។

បុរស​អាយុ ៥៣ ឆ្នាំ​ម្នាក់ ដែល​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​មក ដោយសារតែ​មាន​ការ​ឈឺចាប់។ យុវជន​បាន​រួម​ចំណែក​ច្រើន​ណាស់​ក្នុង​ចលនា​នេះ។ ពួកគេ​ធ្វើ​ដូច្នេះ​មិន​មែន​សម្រាប់​ខ្លួន​ពួកគេ​ទេ ប៉ុន្តែ​សម្រាប់​ទីក្រុង​ហុងកុង និង​សម្រាប់​យុត្តិធម៌»។

ដោយសារតែ​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា ពួកគេ​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​នោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ឡើង​ដោយ​ប្រយ័ត្នប្រយែង។ សំណើ​ច្បាប់​សន្តិសុខ​ថ្មី​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​អនុម័ត​នៅ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ៕

XS
SM
MD
LG