ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ព្យាយាម​ទប់ស្កាត់​​ការ​ស្តុក​សម្ភារៈ​វេជ្ជសាស្ត្រ​ច្រើន​ជ្រុល


កម្មករ​កំពុង​ដេរ​ម៉ាស់​បិទមុខ​នៅ​រោងចក្រ TNG សម្រាប់រោងចក្រ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​បន្ទាប់ពីមាន​ការ​ផ្ទុះ​ជំងឺកូវីដ​១៩ ក្នុង​ខេត្តThai Nguyen កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២០។

ជាង​ពាក់កណ្តាល​នៃ​ប្រទេស​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍​បាន​ចាប់​ផ្តើម​ទទួល​សម្ភារៈ​ការពារខ្លួន​ពី​វីរុស​ដែល​ជាការ​បរិច្ចាគ​ពី​ប្រទេស​វៀតណាម​កាលពី​ពាក់កណ្តាល​ខែ​ឧសភា​ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ​១៩។​

វា​គឺ​ជា​សញ្ញា​ចុងក្រោយ​ដែល​បង្ហាញ​ថា​តំបន់នេះ​កំពុងព្យាយាម​ទប់ស្កាត់ការកាត់ផ្តាច់​ការ​នាំ​ចេញ​សម្ភារៈ​វេជ្ជសាស្ត្រ​ចេញ​ពី​ប្រទេស​របស់​ខ្លួន ដែល​ត្រូវ​បាន​យល់ឃើញ​ជា​សាកល​ថា​ការខ្វះខាត​ការ​ផ្គត់ផ្គង់​ធ្វើឲ្យ​ជីវិត​របស់បុគ្គលិក​សុខាភិបាល​ស្ថិត​ក្នុង​គ្រោះថ្នាក់។​

នៅ​ក្នុង​ពិធី​ប្រគល់​អំណោយ​កាល​ពី​ថ្ងៃទី​១៩ ខែឧសភា ក្នុង​ទីក្រុង​ហាណូយ​ដែល​រួមមាន​ឧបករណ៍​ធ្វើតេស្តរក​វីរុស​ផងដែរ ប្រទេស​វៀតណាម​ដែល​ជាប្រធាន​អាស៊ាន​ឆ្នាំ២០២០ បាន​បរិច្ចាគ​ឧបករណ៍​ទាំង​នោះ​ទៅ​កាន់​ប្រទេស​សមាជិក​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។

ក្រុម​ប្រទេស​ក្នុង​សមាគម​អាស៊ាន​បាន​និយាយ​ថា​ខ្លួន​នឹង​សហការ​ដើម្បី​បង្ការ​ការ​រាំងស្ទះ ដូចជា​បំរាម​ការ​នាំ​ចេញ​ឧបករណ៍​វេជ្ជសាស្ត្រ​ដែល​សមាជិក​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ពង្រឹង​ខណៈ​ដែល​ជំងឺរាតត្បាត​មួយ​បាន​លេចឡើង។ នាយករដ្ឋ​មន្ត្រី​ប្រទេស​សិង្ហបុរី​លោក លី សៀន​ឡុង បាន​និយា​ថា​ជំងឺ​កូវីដ​១៩ គឺ​ជា​ «សត្រូវ​តែ​មួយ​»​ដែល​តំបន់​នេះ​ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​គ្នា។

លោក លី សៀន​ឡុង​បាន​និយាយ​ប្រាប់​សមភាគី​ខ្លួន​តាម​រយៈការ​ទាក់ទង​តាម​វីដេអូ​កាលពី​ខែ​មុន​ថា៖«អាស៊ាន​គួរ​តែ​សហការ​គ្នា​ដើម្បី​រក្សា​ការ​បើក​ផ្លូវ​ពាណិជ្ជកម្ម​និងខ្សែបណ្តាញផ្គត់ផ្គង់ ជាពិសេស​សម្រាប់ទំនិញ​ចាំបាច់ ដូចជា​អាហារ​និងសម្ភារៈ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ»។

នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លោក Muhyiddin Yassin បាន​បង្ហាញ​ការ​គាំទ្រ​ដូចគ្នា​ដែរ​ក្នុង​ការ​ការពារ​«ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់​សម្រាប់​ពាណិជ្ជកម្ម»។​

នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​បាន​និយាយថា៖«យើងក៍ត្រូវ​តែប្រុងប្រយ័ត្ន​ចំពោះ​ការ​រឹត​ត្បិត​មិនចាំ​បាច់​ចំពោះ​លំហូ​នៃការ​ផ្គត់ផ្គង់​សម្ភារៈ​វេជ្ជសាស្ត្រ អាហារ​និង​សម្ភារៈ​ចាំបាច់​ផ្សេង​ទៀត»។

ការ​ផ្គត់ផ្គង់ «សង្គ្រោះ​ជីវិត»

ឆ្នាំ​នេះ​ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​ប្រធាន​នៃ​ប្លុក​ប្រទេស​ក្នុង​កិច្ច​សហ​ប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មន្ត្រីរបស់​ពួកគេ​បាន​បង្ហាញការ​ព្រួយ​បារម្ភ​លើ​ហានិភ័យ​លើ​ការ​ខ្វះខាត។ គិលានុបដ្ឋាយិការ តាំង​ពី​ប្រទេស​ហ្វីលីពីន​ដល់​ឥណ្ឌូណេស៊ីបារម្ភ​ថា​ពួកគេមិន​មាន​ស្រោម​ដៃ​គ្រប់គ្រាន់​និង​ម៉ាស់​ដើម្បី​ជួយការពារ​ពួកគេ​ពីការ​ឆ្លង​វីរុស​កូរ៉ូណា។​

អ្នក​ស្រី​វេជ្ជបណ្ឌិត​Rebecca Fatima Sta Maria នាយកប្រតិបត្តិនៃ​លេខាធិការដ្ឋាន APEC និង​ជា​អតីត​មន្ត្រី​ពាណិជ្ជ​កម្ម​ម្នាក់​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយថា៖ «ការធានាឲ្យបាន​ថា​គោលនយោបាយ​ពាណិជ្ជ​កម្ម​ត្រូវ​អនុវត្ត និង​ការ​បើក​ឲ្យមាន​ការ​ទទួល​បាន​ទំនិញ​វេជ្ជសាស្ត្រ​នឹង​អាច​សង្គ្រោះ​ជីវិត​បាន​ជាច្រើន»។​

អ្នក​ស្រី​បាន​កត់សម្គាល់​នៅ​ក្នុង​សេចក្តី​ថ្លែង​មុន​នោះ​ថា ខ្សែចង្វាក់​ផ្គត់ផ្គង់ «ប្រហែល​នៅ​ងាយ​រងគ្រោះ និង​មាន​បញ្ហា​រាំងស្ទះ និងបញ្ហា​សុចរិតភាព។ ប្រទេស​ជាច្រើន​លើ​ពិភពលោក​មិន​ត្រូវ​បាន​ជួយ​រំលែកក្នុង​ការ​ខ្វះខាត​ឧបករណ៍​វេជ្ជសាស្ត្រ​ថ្នាំពេទ្យ និង​ឧបករណ៍​ការពារ​ខ្លួន​នោះទេ»។

ជុំវិញ​ពិភពលោក ប្រជាជាតិ​ទាំង​អស់​បានព្យាយាម​រក្សា​ឧបករណ៍​សម្រាប់​ខ្លួនឯង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺរាតត្បាត​នេះ។

រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​បាន​ចោទ​គ្នា​ទៅវិញទៅ​មក​និង​ចោទ​សហរដ្ឋ​អាមេរិកផង​ដែរ​ថា​បានរឹបអូស​ឧបករណ៍​ការពារ​ខ្លួន​ដែល​នៅ​តាម​ផ្លូវ​នាំចេញ​។ ប្រទេស​កូឡុំប៊ី ឥណ្ឌា​និង​រុស្ស៊ី គឺ​ប្រទេស​ខ្លះ​ក្នុង​ចំណោម​ជាង​១០​ប្រទេស​ដែល​បាន​ផ្អាក​ការ​នាំ​ចេញ​សម្ភារៈ​វេជ្ជសាស្ត្រ​មួយ​ចំនួន។​

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​បំរាម​លើ​ការ​នាំចេញស្រដៀងគ្នា​នេះ​ដែរ​លើ​សម្ភារៈដូចជា ទឹក​លាងដៃ​និង​ម៉ាស់ ពី​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង​វៀតណាម។ ​

នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ប្រទេស​ភាគច្រើន​បាន​បន្ធូរ​បំរាម​នេះ។ អ្នក​អង្កេត​ការណ៍​និយាយ​ថា​រដ្ឋ​នានា​គួរ​តែ​ជៀសវៀង​ពន្ធគយ​និង​កូតានាំចេញ ដោយ​សារ​តែ​វា​អាច​បង្កើតជាការ​សងសឹក​ពី​រដ្ឋ​ផ្សេង​ទៀត ក៏​ដូចជា​ការ​បង្កើត​ការបម្រុង​ទុកនៅ​ក្នុងខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​ទប់​ឧបករណ៍​វេជ្ជសាស្ត្រមិន​ឲ្យ​ចេញ​ទៅ​កន្លែង​ដែល​ត្រូវ​ការ​វា​ខ្លាំង​បំផុត។​

ជំងឺរាតត្បាត​នេះ​ក៏​បាន​បង្ក​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ចេញ​បំរាមលើ​ការ​នាំ​ចេញ​អាហារ​មួយ​ចំនួន​ នៅពេល​ដែល​អតិថិជន​នៅ​តែ​ផ្ទះ​ហើយ​ចាប់ផ្តើម​ស្តុក​អាហារដែល​ទុកបាន​យូរ។​

ប្លុក​អាស៊ាន​បាន​បន្ធូរ​បន្ថយ​បំរាម​មួយ​ចំនួន ពីព្រោះ​តែ​តំបន់​នេះ​ចាប់​ផ្តើម​ងើប​រួចពី​វិបត្តិនេះ។ ឧទាហរណ៍​ ប្រទេស​វៀតណាម​ដែល​ជា​ប្រធាន​អាស៊ាន មិនមាន​ករណី​ឆ្លង​ថ្មី​ក្នុង​ប្រទេស​ជាង​មួយ​ខែ​មក​ហើយ ហើយ​គ្មានការ​ឆ្លង​កើនឡើង​ហួស​ពី​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន​ទេ។ វៀត​ណាម​បាន​ដក​បំរាម​លើ​ការ​នាំ​ចេញ​ម៉ាស់​វេជ្ជសាស្ត្រតាំង​ពី​ថ្ងៃទី​២៩ ខែមេសា ដែល​នាំ​ឲ្យ​ការ​នាំ​ចេញ​ផ្ទុះ​ខ្លាំង​ចំពោះ​រោងចក្រ​ផលិត​ម៉ាស់​ក្នុង​ស្រុក​ចំនួន​២០​។​

រដ្ឋាភិបាល​វៀតណាម​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ក្នុង​ខែ​នេះ​ថា «រោងចក្រ​កាត់ដេរ​វៀតណាម​ទទួល​បាន​ការ​បញ្ជា​ទិញជា​បន្តបន្ទាប់»៕

ប្រែសម្រួល​ដោយទុំ ម្លិះ​


ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG