ភ្នំពេញ —
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានយល់ព្រមនៅថ្ងៃអង្គារនេះឲ្យគណបក្សសង្គ្រោះជាតិមានស្ថានីយទូរទស្សន៍របស់ខ្លួន ក៏ប៉ុន្តែមិនមែនជាស្ថានីយទូរទស្សន៍របស់គណបក្សទេគឺជារបស់ក្រុមហ៊ុនឯកជន។
មានប្រសាសន៍នៅក្នុងពីធីសំណេះសំណាលមួយនៅមជ្ឈមណ្ឌលជនពិការនៃតាកែន កោះស្លា ខេត្តកំពត លោកហ៊ុន សែន បានបញ្ជាក់ថា បើគណបក្សសង្គ្រោះជាតិចង់បង្កើតទូរទស្សន៍ លោកនឹងឲ្យ តែត្រូវមានក្រុមហ៊ុនមួយសរសេរសំបុត្រ។
លោកអះអាងថា លោកបានយល់ព្រមតាំងពីថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងហើយលោកបានឲ្យលោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័តមានចែកមួយ Channel ចេញពីប្រេកង់របស់ទូរទស្សន៍ជាតិទៅឲ្យគណបក្សសង្គ្រោះជាតិ។
«ចង់បង្កើតទូរទស្សន៍ខ្ញុំឲ្យសរសេរសំបុត្រ។ ឲ្យក្រុមហ៊ុនមួយសរសេរសំបុត្រដើម្បីបង្កើតទូរទស្សន៍មួយ។ ខ្ញុំឲ្យ។ ខ្ញុំថាឲ្យគណបក្សបង្កើតអត់បានទេពីព្រោះស្រុកខ្មែរមាន៥០ទៅ៦០គណបក្ស។គណបក្សមួយមានទូរទស្សន៍មួយ វាមិនងាប់។ បើអញ្ចឹង សុំឲ្យបង្កើតក្រុមហ៊ុនទៅហើយណែនាំទៀតថា ក្រុមហ៊ុនហ្នឹងត្រូវចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ»។
ការយល់ព្រមឲ្យគណបក្សសង្គ្រោះជាតិមានស្ថានីយទូរទស្សន៍របស់ខ្លួន លោក ហ៊ុន សែន ទំនងជាដាក់សម្ភាធឲ្យគណបក្សនេះត្រូវតែចូលរួមប្រជុំសភាដើម្បីដោះស្រាយវិប្បត្តិនយោបាយដែលកំពុងជាប់គាំង។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានស្វាគមន៍ការអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិមានស្ថានីយទូរទស្សន៍ ក៏ប៉ុន្តែការសម្រេចចិត្តចូលរួមប្រជុំសភាបាន លុះត្រាតែគណបក្សទាំងពីរឯកភាពគ្នាជាមុនសិនលើកំណែទម្រង់ប្រព័ន្ឋបោះឆ្នោតជាមុនសិន។
«សំណើរបស់គណបក្សសង្គ្រោះជាតិជាជំហានទៅទិសមួយដែលយើងចង់បានទាំងអស់គ្នាគឺចង់ឲ្យបើកចំហរប្រព័ន្ឋទូរទស្សន៍គឺបើកឲ្យខ្មែរគ្រប់មជ្ឃដ្ឋានផ្សេងៗទាំងអស់គឺអាចមានមធ្យោបាយផ្សព្វផ្សាយដូចគ្នា។ ហ្នឹងហើយគឺវាកាន់តែកៀកនិងឈានទៅរកដំណោះស្រាយហើយបើមានការយល់ព្រមសំណើគណបក្សសង្គ្រោះជាតិនោះ»។
កម្ពុជាមានស្ថានីយទូរទស្សន៍រដ្ឋនិងឯកជនសរុបចំនួន១១នៅក្នុងទីក្រុងភ្នំពេញនិងស្ថានីយទូរទស្សន៍ដែលដំណើរការតាមបណ្តាខេត្តសរុបចំនួន៤៣ ក៏ប៉ុន្តែស្ថានីយទូរទស្សន៍ភាគច្រើនបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមិនអាចសុំសេចក្តីអត្ថាធិប្បាយបានទេដោយទូរសព្ទរបស់លោកគ្មានអ្នកទទួល។
លោក ចេហ្វ ដេហ្គល (Jeff Dailgle) លេខាទូតទី១នៃស្ថានទូតសហរដ្ឋប្រចាំកម្ពុជាបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅស្រុកបារាយណ៍ខេត្តកំពង់ធំថា លោកមិនបានស្តាប់ប្រសាសន៍របស់លោក ហ៊ុន សែន ទេតែសហរដ្ឋអាមេរិកគាំទ្រកំណែទម្រង់តាមបែបប្រជាធិបតេយ្យ។
លោកបានបញ្ជាក់តាមរយៈអ្នកបកប្រែថា៖
«ដោយសារខ្ញុំមិនបានស្តាប់ប្រសាសន៍របស់សម្តេចពីព្រឹកម៉ិញឲ្យបានច្បាស់លាស់តែសហរដ្ឋអាមេរិកគាំទ្រឲ្យមានការពីភាក្សាដោយត្រង់ដោយត្រឹមត្រូវហើយយើងគាំទ្រការធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យ»។
លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសម្បុកឃ្មុំបានបរាជ័យក្នុងការទាមទារបើកស្ថានីយទូរទស្សន៍របស់ខ្លួន បន្ទាប់ក្រសួងព័ត៌មានបានបដិសេធ៕