ភ្នំពេញ —
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានប្តេជ្ញាជំរុញដំណើរការរដ្ឋាភិបាលរបស់ខ្លួនដោយប្រឆាំងនឹងនិន្នាការរារាំងរដ្ឋាភិបាលរបស់លោកបែបណាមួយដែលលោកហៅថាកម្លាំង«ប្រតិកិរិយា»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញថា៖ «មិនត្រូវឱ្យអានុភាពប្រតិកិរិយាណាមួយចាប់ប្រទេសជាចំណាប់ខ្មាំងនោះទេ។ អ្នកណាគេថាអីថាទៅ យើងនៅតែប៉ុណ្ណឹង។ គេថាមុខដដែលៗ អើបើមុខអញនៅដដែលឱ្យធ្វើម៉េច។ អាហ្នឹងនិយាយឱ្យវាឡូហ្ស៊ិក បន្តិច។ មុខគាត់ក៏នៅដដែល មុខខ្ញុំក៏នៅដដែល។ ឱ្យដូរទៅឯណាវើយ? មានតែហាងកែសម្ផស្ស»។
លោកហ៊ុន សែន អះអាងថាស្ថាប័នរបស់រដ្ឋនានាកំពុងដំណើរការទៅជាធម្មតា។
ការលើកឡើងនេះ គឺស្របពេលដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើពហិកាមិនព្រមចូលរួមប្រជុំសភា ដោយចោទថាការបោះឆ្នោតកន្លងមកមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលលម្អៀងទៅកាន់គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច។ គណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកម្មជាបន្តបន្ទាប់ ដោយមានអ្នកចូលរួមជាច្រើនម៉ឺននាក់ ដើម្បីទាមទារឱ្យបោះឆ្នោតឡើងវិញ និងទាមទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ហើយគណបក្សនេះកំពុងស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិសម្រាប់បុព្វហេតុរបស់ខ្លួន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺបង្កើតឡើងដោយមិនស្របច្បាប់និងប្រឈមនឹងការមិនទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
«ខ្ញុំគិតថាយើងត្រូវគិតពីភាពស្របច្បាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន ដោយសារការបង្កើតរដ្ឋាភិបាលនេះកើតឡើងពីសភាឯកបក្ស ហើយសភាឯកបក្សនេះគឺមិនស្របហ្នឹងរដ្ឋធម្មនុញ្ញ ដូចេ្នះវាជាការចាំបាច់មួយដែលយើងត្រូវដោះស្រាយវិបត្តិនយោបាយនិងភាពស្របច្បាប់របស់រដ្ឋាភិបាល»។
លោក យឹម សុវណ្ណ បញ្ជាក់ថាដំណោះស្រាយនយោបាយសម្រាប់គណបក្សសង្ក្រោះជាតិគឺការបោះឆ្នោតឡើងវិញនិងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។
ប៉ុន្តែមកទល់ពេលនេះ គណបក្សទាំងពីរនៅមិនទាន់មានគម្រោងចរចាណាមួយដើម្បីទំលុះទម្លាយភាពជាប់គាំងនយោបាយនេះនៅឡើយទេ។
លោកបណ្ឌិតសុខ ទូច សាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈថ្លែងថាទោះបីជារដ្ឋាភិបាលអាចដំណើរការបាន ប៉ុន្តែមិនទាន់ធានាបាននូវស្ថិរភាពនយោបាយនិងសន្តិសុខសម្រាប់ប្រជាពលរដ្ឋនិងអ្នកវិនិយោគនៅឡើយទេ។
«យើងមើលទិដ្ឋភាពរដ្ឋបាលគឺវាដំណើរការ ប៉ុន្តែបើយើងមើលទិដ្ឋភាពសេដ្ឋកិច្ច យើងមើលឃើញនិងទទួលយកការពិតទាំងអស់គ្នា។ ទីមួយអ្នកវិនិយោគអត់ទាន់ឃើញមកថ្មីដំណើរការទេ ទីពីរអ្នកវិនិយោគក្នុងស្រុកក៏កំពុងពិចារណាមុននឹងវិនិយោគលើអ្វីមួយ។ មួយទៀតយើងឃើញថាការពង្រាយកងកម្លាំងប្រដាប់ដោយខែលនិងអាវក្រោះបង្ហាញពីអស្ថិរភាពសន្តិសុខនៅប្រទេសកម្ពុជា»។
លោកបណ្ឌិត សុខ ទូច ផ្តល់អនុសាសន៍ថាដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយដ៏រ៉ាំរ៉ៃនេះ គណបក្សទាំងពីរគប្បីធ្វើសម្បទានទៅវិញទៅមកក្នុងការចរចា ឬក៏ធ្វើប្រជាមតិមួយដើម្បីស្វែងរកយោបល់របស់ប្រជាពលរដ្ឋ៕