ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ទៀត​ទោះបី​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ


First lady Michelle Obama and Maryland Democratic gubernatorial candidate, Lt. Gov. Anthony Brown, walk together on stage during a Get Out the Vote rally, Baltimore, Maryland, Nov. 3, 2014.
First lady Michelle Obama and Maryland Democratic gubernatorial candidate, Lt. Gov. Anthony Brown, walk together on stage during a Get Out the Vote rally, Baltimore, Maryland, Nov. 3, 2014.
ភ្នំពេញ៖ អ្នក​តាក់តែង​ច្បាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​តែងតាំង​ឡើង​វិញ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ដ៏​យូរ​មក​ហើយ ឲ្យ​កាន់​អំណាច​ប្រាំ​ឆ្នាំ​បន្ត​ទៀត ខណៈដែល​សមាជិក​សភា​ពី​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​មិន​ចូល​រូម​ប្រជុំ​សភា​ថ្ងៃ​ដំបូង។ ពេល​នេះ​គណបក្ស​ប្រជាជន​នៅ​តែ​ជា​គណបក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា​កម្ពុជា ខណៈ​ដែល​សមាជិក​គណបក្ស​ប្រឆាំង​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​កាល​ពីថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​នៅ​តែ​បើក​ការចរចា​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ដែល​អវត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា ប៉ុន្តែ​ថា ការចរចា​នេះ​អាច​ប្រព្រឹត្តិ​ទៅ បាន​លុះ​ត្រា​តែ​គណបក្ស​ប្រឆាំង​យល់ព្រម​បញ្ចប់​ពហិការ​នយោបាយ​របស់​ខ្លួន ហើយ​ចូលរូម​ធ្វើការ​ជាមួយ​សមាជិក​សភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​សភា​ជាតិ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ខ្ញុំគិត​ថា យើង​មិន​បាន​បិទ​ទ្វារ​ទេ។ ប៉ុន្តែ​ដំបូង​បំផុត​ខ្ញុំ​ចង់​និយាយ​ថា បើ​ចង់​និយាយ​អី​តទៅ​ទៀត ត្រូវ​ចូល​ស្បថ​សិន។ បើ​មិន​ទាន់​ចូល​ស្បថ​ទេ កុំ​អាល​លើក​បញ្ហា​ចរចា​ជាមួយ​គណបក្ស​ប្រជាជន»។

វា​នៅ​តែ​មិន​ច្បាស់​ថា​តើ​គណបក្ស​ប្រឆាំង​នឹង​ចូលរួម​ក្នុង​រដ្ឋ​សភា​នៅ​ក្នុង​អាណត្តិ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នេះ​ដែរ ឬ​យ៉ាង​ណា។

លោក សុន ឆៃ គឺ​ជា​សមាជិក​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កាល​ពី​ចុង​សប្តាហ៍​នេះ​បាន​ប្រារព្ធ​ពិធី​ជា​និមិត្តរូប​នៃ​ការ​ស្បថ​ចូល​កាន់​ដំណែង​សម្រាប់​សមាជិក​សភា​របស់​ខ្លួន​នៅ​អង្គរវត្ត។

លោក សុន ឆៃ មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​ត្រូវ​ការ​ការ​បញ្ជាក់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ថា លោក​ប្តេជ្ញា​កែទម្រង់​ប្រកប​ដោយ​អត្ថន័យ ប៉ុន្តែ អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កាល​ពីថ្ងៃ​អង្គារ​មិន​បាន​បង្ហាញ​ការតាំង​ចិត្ត​ណា​មួយ​នោះ​ទេ។

«លោក ហ៊ុន សែន ខ្លួន​ឯង​ត្រូវ​តែ​បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​របស់​ប្រទេស។ យើង​មិន​អាច​លើក​ទឹក​ចិត្ត​ឬ​អនុញ្ញាត​ឲ្យ​លោក​ហ៊ុន សែន បន្ត​ការ​ដឹក​នាំ​ប្រទេស​តាម​បែប​ផ្តាច់​ការ​តទៅ​ទៀត​ទេ។ យើង​មិន​អាច​ឱន​ក្បាល​របស់​យើង​ចំពោះ​បុរស​ដែល​លួច​សន្លឹក​ឆ្នោត​របស់​យើង​ទេ ដែល​ធ្វើ​បែប​នេះ​គឺ​មាន​ន័យ​ថា អនុញ្ញាត​ឲ្យ​គាត់​បន្ត​ដឹក​នាំ​ប្រទេស​តាម​របៀប​ចាស់ ដោយ​គ្មាន​ការ​ប្តេជ្ញា​ផ្លាស់ប្តូរ​ពិត​ប្រាកដ»។

លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​តែ​ទទូច​ថា គណបក្ស​របស់​លោក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៨ ខែកក្កដា ទោះ​បី​ជា​បាត់​បង់​សំឡេង​ដ៏​ច្រើន​ក៏​ដោយ។ បើ​តាម​លទ្ធផល គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ទល់​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ។

គណបក្ស​ប្រឆាំង​ប្រកាស​ថា ការបោះ​ឆ្នោតពេញ​ដោយ​ការបន្លំ​សន្លឹក​ឆ្នោត​ដ៏​រីករាល​ដាល។ ប៉ុន្តែ ការ​ទាម​ទារ​របស់​គណបក្ស​ប្រឆាំងឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឥត​លម្អៀង​លើ​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​មិន​ទទួល​បាន​ផល​អ្វី​ឡើយ។

កាល​ពី​សប្តាហ៍​មុន មហា​បាតុកម្ម​បី​ថ្ងៃ​និង​ជំនួប​រយៈពេល​វែង​ពីរ​ដង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ដោះ​ស្រាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ​ទេ។

លោក​សុន ឆៃ​ មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​ទាម​ទារ​ឲ្យ​មាន​កំណែទម្រង់​ប្រកប​ដោយ​អត្ថន័យ​ចំពោះ​ប្រព័ន្ធ​នយោបាយ​ដែល​នៅ​ក្រោម​ឥទ្ធិពល​យ៉ាងយូរ​របស់​លោក​ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច។

«ក្នុង​ន័យ​នោះ ត្រូវ​មាន​ការ​សម្រប​សម្រួល​អំពី​មធ្យោបាយ​ក្នុ​ង​ការ​គ្រប់​គ្រង​ស្ថាប័ន​ផ្សេងៗ​ក្នុង​របៀបមួយដែល​គណបក្ស​មួយ ជា​ពិសេស​គណបក្ស​របស់​លោក​ហ៊ុន សែន មិន​ដឹក​នាំ​ប្រទេស​តាម​របៀប​ដែល​គាត់ចូលចិត្ត និងចង់​បាន​នោះ​ទេ។ គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វីដែល​គាត់​កំពុង​ធ្វើ»។

ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ដឹង​ថា ពួក​គេ​បើក​ទ្វារ​សម្រាប់​ការ​ចរចា​បន្ត។ អ្វី​ដែល​មិន​ទាន់​ច្បាស់​នោះ​គឺថា​តើ​ភាគី​ណា​ចាប់ផ្តើម​មុន៕

ប្រែស​ម្រួល​ដោយ ​អ៊ឹម សុធារិទ្ធ
XS
SM
MD
LG