ភ្នំពេញ៖ ប្រទេសកម្ពុជាបានប្រកាសថា ខ្លួនរំពឹងថានឹងបន្តការអនុញ្ញាតជាអន្តរជាតិដល់ការសុំកូនចិញ្ចឹម។ ការប្រកាស ដែលធ្វើឲ្យអ្នកខ្លះភ្ញាក់ផ្អើលនោះ ធ្វើឡើងបួនឆ្នាំក្រោយពីរដ្ឋាភិបាលកម្ពុជាបានផ្អាក មិនអនុញ្ញាតការសុំកូនចិញ្ចឹម ក្រោយពីមានការចោទប្រកាន់រាលដាលច្រើនឡើងៗថា កុមារជាច្រើនត្រូវគេជួញដូរ។
ការប្រកាសរបស់លោកនឹម ថូត មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចនេះ ធ្វើឡើងនៅក្រៅវគ្គបណ្តុះបណ្តាល ដែលមានចៅក្រម និងមន្ត្រីយោធារាប់សិបនាក់ ជួបជុំគ្នាដើម្បីពិភាក្សាអំពីការជឿនលឿនរបស់ប្រទេសកម្ពុជាក្នុងការអនុវត្តតាមអនុសញ្ញាស្តីពីការសុំកូនចិញ្ចឹមដែលអនុម័តក្នុងទីក្រុងឡាអេ ឆ្នាំ១៩៩៣ ដែលគូសបញ្ជាក់អំពីសុវត្ថិភាពនៃការសុំកូនចិញ្ចឹមជាអន្តរជាតិ។
ប្រទេសកម្ពុជាមានប្រវត្តិមិនល្អទេ ទាក់ទងនឹងបញ្ហាសុំកូនចិញ្ចឹមជាអន្តរជាតិនេះ។ អស់ពេលជាច្រើនឆ្នាំ រហូតដល់ឆ្នាំ២០០៩ នៅពេលប្រទេសកម្ពុជាផ្អាកការអនុញ្ញាតឲ្យសុំកូនចិញ្ចឹមជាអន្តរជាតិនោះ បណ្តាញព័ត៌មានក្នុងស្រុកបានចេញផ្សាយរឿងរ៉ាវជាច្រើនអំពីឪពុកម្តាយក្រីក្រ ត្រូវគេបោកបញ្ឆោតឲ្យបែកបាក់ពីកូនខ្លួនឯង។
កុមារទាំងនោះត្រូវគេនាំយកទៅចិញ្ចឹមក្នុងមណ្ឌលកុមារកំព្រាក្នុងស្រុក បន្ទាប់មកត្រូវគេប្រគល់ទៅគ្រួសារបរទេស ជាថ្នូរនឹងលុយច្រើនពាន់ដុល្លារដែលគេហៅថា ថ្លៃរត់ការសម្រាប់អ្នកធ្វើការឯកសារ និងមន្ត្រីរដ្ឋាភិបាលពុករលួយ។
ជាញឹកញាប់ គេមិនសូវពិនិត្យប្រវត្តិរបស់អ្នកសុំកូនចិញ្ចឹមនោះទេ។
ការសុំកូនចិញ្ចឹមនេះជាដំណើរការរត់ការដ៏អាក្រក់ក្នុងឆ្នាំ២០០១ ដែលធ្វើឲ្យប្រទេសខ្លះហាមប្រាមមិនឲ្យពលរដ្ឋរបស់ខ្លួនសុំកុមារពីប្រទេសកម្ពុជាយកមកចិញ្ចឹមទេ។ ក្នុងចំណោមប្រទេសទាំងនោះមានប្រទេសបារាំង ស.រ.អា. និងចក្រភពអង់គ្លេស។
ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ អង្គការ Unicef និង Hague Conference ឬ HCCH ដែលជាអង្គការអន្តររដ្ឋាភិបាល ដែលសម្របសម្រួលច្បាប់ឆ្លងព្រំដែនជាមួយគ្នា បានជួយដល់រដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឲ្យប្រាកដថា មានយន្តការសមស្របក្នុងដំណើរការសុំកូនចិញ្ចឹមនេះ។
អ្នកស្រី Laura Martinez-Mora គឺជាមន្ត្រីផ្នែកគោលការណ៍ច្បាប់របស់អង្គការ HCCH។ អ្នកស្រីនិយាយថា ប្រទេសកម្ពុជាមានការជឿនលឿនច្រើន រួមមានការអនុម័តច្បាប់អំពីការសុំកូនចិញ្ចឹមជាអន្តរជាតិ និងនីតិកម្មសម្រាប់ដំណើរការនេះ។
អុ្នកស្រីនិយាយថា បុគ្គលិករបស់អ្នកស្រីកំពុងបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថា ឪពុកម្តាយបង្កើតពិតជាយល់ព្រមឲ្យឪពុកម្តាយបរទេសយកកូនខ្លួនទៅចិញ្ចឹមនៅក្រៅប្រទេសមែន។
អ្នកស្រី Laura Martinez-Mora និយាយថា៖
«គេបានធ្វើដូច្នេះ ក្រោយពីគេប្រាប់ និងផ្តល់យោបល់ ហើយក្រោយពីគេបានធ្វើអញ្ចឹង គេសម្រេចទុកកូនរបស់គេវិញ ដូចនេះមានព័ត៌មាន។ គេដឹងថា គេចុះហត្ថលេខាអំពីអ្វី។ ហើយថ្វីបើគេមិនចេះអក្សរក្តី គេដឹងថា យល់ព្រមអំពីរឿងអ្វី។ ដូច្នេះនេះជាដំណាក់ការសំខាន់ណាស់ដើម្បីសុំកូនចិញ្ចឹម»។
បញ្ហាផ្សេងទៀតគឺការធានាថា កុមារត្រូវមានសំបុត្រកំណើត។ រឿងនេះសំខាន់ណាស់សម្រាប់ប្រទេសជាច្រើន តែមិនសូវចាំបាច់ទេនៅប្រទេសកម្ពុជាដែលមានកុមារមិនដល់៤០%ទេមានសំបុត្រកំណើត។
អ្នកស្រី Laura Martinez-Mora បន្ថែមថា៖
«ដូច្នេះយើងត្រូវការវិធានការការពារដ៏សំខាន់សម្រាប់ដំណើរការសុំកូនចិញ្ចឹមឆ្លងប្រទេស ក៏ដូចដំណើរការសុំកូនចិញ្ចឹមក្នុងប្រទេស។ ឧទាហរណ៍គេត្រូវធានាថា កុមារឈ្មោះ«ក»គឺពិតជាកុមារ«ក» ដោយមិនមានការដោះដូរ ហើយសំបុត្រកំណើតត្រូវតែច្បាស់លាស់គ្មានបញ្ហា។ បញ្ហាផ្សេងទៀត ដែលស្រដៀងគ្នានេះ ក៏ត្រូវធ្វើឲ្យច្បាស់លាស់ដែរ មុនគេចាប់ផ្តើមដំណើរការសុំកូនចិញ្ចឹម។ ដូច្នេះមានកិច្ចការច្រើនដែលប្រទេសកម្ពុជាកំពុងធ្វើក្នុងពេលនេះ»។
តាមលក្ខខណ្ឌអនុសញ្ញាស្តីពីកូនចិញ្ចឹម ហើយដែលកម្ពុជាបានចុះហត្ថលេខាយល់ព្រមនោះ ប្រទេសហត្ថលេខីត្រូវគិតពីផលប្រយោជន៍កុមារជាអាទិភាពទីមួយ។ គោលដៅចម្បង អាទិភាពទីមួយគឺត្រូវព្យាយាម និងរក្សាទុកកុមាររស់នៅជាមួយគ្រួសារកំណើត ឬសាច់ញាតិ។
បើមិនមានលទ្ធភាពធ្វើដូចនេះទេ ជំហានបន្ទាប់គឺស្វែងរកផ្ទះសម្រាប់កុមាររស់នៅក្នុងប្រទេស។ ក្រុមអ្នកជំនាញចង់ឲ្យប្រទេសកម្ពុជាមានដំណើរការសុំកូនចិញ្ចឹមក្នុងស្រុកឲ្យបានច្រើនជាងចម្រើសទី៣ ដែលជាជម្រើសចុងក្រោយ គឺការប្រគល់កុមារទៅក្រៅប្រទេស។
រដ្ឋនានាក៏ត្រូវតែចាត់វិធានការការពារដើម្បីទប់ស្កាត់ការចាប់ពង្រាត់ ការលក់ដូរ ឬជួញដូរកុមារ ក្នុងទម្រង់ជាការសុំកូនចិញ្ចឹម ហើយគេត្រូវធានាថា គ្មានអំពើពុករលួយក្នុងដំណើរការសុំកូនចិញ្ចឹម។
ក្នុងសប្តាហ៍នេះ អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស២០ ដែលពុករលួយបំផុតក្នុងពិភពលោក។ដូចនេះកម្ពុជាប្រឈមមុខនឹងបញ្ហានេះ។
នៅពេលគេសួរអង្គការ Unicef ថាតើអង្គការនេះមានជំនឿថា កម្ពុជាត្រៀមខ្លួនរួចហើយឬនៅសម្រាប់អនុញ្ញាតដល់ដំណើរការសុំកូនចិញ្ចឹមជាថ្មីនោះ អង្គការមូលនិធិកុមាររបស់អ.ស.ប.នេះ ឆ្លើយរបៀបប្រយ័ត្នប្រយែង។
Sun Ah Kim អ្នកតំណាងរងរបស់អង្គការ Unicef ប្រចាំនៅប្រទេសកម្ពុជានិយាយថា មានកត្តាចាំបាច់ជាច្រើនត្រូវរៀបចំឡើងជាមុន ហើយថា ឪពុកម្តាយដែលសុំកូនចិញ្ចឹមត្រូវជាមនុស្សដែលសមស្រប និងត្រឹមត្រូវ។
ដោយហេតុថា ដំណើរការសុំកូនចិញ្ចឹមក្នុងស្រុកជាអាទិភាពចម្បង ហើយដែលសំខាន់ជាងការសុំកូនចិញ្ចឹមនៅបរទេសនោះ កត្តាសំខាន់មួយទៀតនោះគឺការលើកកម្ពស់ការគាំពារសុខភាពកុមារ ហើយត្រូវសម្រួលដំណើរការសុំកូនចិញ្ចឹមក្នុងស្រុក។
Sun Ah Kim និយាយថា៖
«មកដល់ពេលនេះ កត្តាចាំបាច់ទាំងនេះមិនទាន់មាននៅឡើយទេ។ រដ្ឋាភិបាលមានកាតព្វកិច្ចធានាឲ្យមានកត្តាចាំបាច់ទាំងនេះ មុននឹងចាប់ផ្តើមអនុញ្ញាតជាថ្មីឲ្យមានដំណើរការសុំកូនចិញ្ចឹម។ ការបន្តដំណើរការសុំកូនចិញ្ចឹមត្រូវធ្វើជាបណ្តើរៗតាមសម្រួល ដើម្បីធានាឲ្យមានការអនុវត្តសមស្រប និងតាមច្បាប់អន្តរជាតិស្តីពីកូនចិញ្ចឹម និងស្របតាមអនុសញ្ញានៅក្រុងឡាអេស្តីពីកូនចិញ្ចឹមគឺ Hague Convention។
តួលេខពីក្រសួងសង្គមកិច្ចបង្ហាញថា មានកុមារ៣៨០០នាក់ត្រូវឪពុកម្តាយចិញ្ចឹមសុំយកទៅចិញ្ចឹមនៅបរទេស ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០៩ ពេលដែលប្រទេសកម្ពុជាបានផ្អាកដំណើរការអនុញ្ញាតសុំកូនចិញ្ចឹម។ ការប្រកាសកាលពីថ្ងៃពុធបង្ហាញថា រដ្ឋាភិបាលក្រុងភ្នំពេញមានជំនឿថា ខ្លួនមានលក្ខណៈសម្បត្តិជិតគ្រប់គ្រាន់ហើយដើម្បីបំពេញតម្រូវការសម្រាប់ចាប់ផ្តើមអនុញ្ញាតដំណើរការសុំកូនចិញ្ចឹមឡើងវិញ។
ប៉ុន្តែមកដល់ពេលនេះ គេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើប្រទេសនានា ដូចជាស.រ.អា. និងចក្រភពអង់គ្លេស ពេញចិត្តនឹងកំណែងទម្រង់នេះ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនអាចចូលរួមសុំកូនចិញ្ចឹម ឬយ៉ាងណាទេ នៅពេលកម្ពុជាអនុញ្ញាតជាថ្មីដល់ដំណើរការសុំកូនចិញ្ចឹមនោះ។
ប្រែសម្រួលដោយលោកពិន ស៊ីសុវណ្ណ៕