ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ដឹក​រ៉ែ​ដ៏​ធំ​មួយ​របស់​កូរ៉េខាងត្បូង​បាន​បាត់​នៅ​មហាសមុទ្រ​អាត្លង់ទិច​ខាង​ត្បូង


រូបឯកសារ៖ មន្ត្រី​នៅ​លើ​នាវា​ល្បាត​សមុទ្រ​របស់​កូរ៉េ​ខាង​ត្បូង​​ចង្អុល​ទៅ​កាន់​រ៉ាដា​មួយ​កាល​ពី​ឆ្នាំ​២០១៤។ នាវា​មួយ​ឈ្មោះ Stellar Daisy ដែល​មាន​មនុស្ស​២៤​នៅ​លើ​នោះ​បាន​បាត់​ខ្លួន​ក្នុង​មហា​សមុទ្រ​អាត្លង់ទិច​ខាង​ត្បូង។
រូបឯកសារ៖ មន្ត្រី​នៅ​លើ​នាវា​ល្បាត​សមុទ្រ​របស់​កូរ៉េ​ខាង​ត្បូង​​ចង្អុល​ទៅ​កាន់​រ៉ាដា​មួយ​កាល​ពី​ឆ្នាំ​២០១៤។ នាវា​មួយ​ឈ្មោះ Stellar Daisy ដែល​មាន​មនុស្ស​២៤​នៅ​លើ​នោះ​បាន​បាត់​ខ្លួន​ក្នុង​មហា​សមុទ្រ​អាត្លង់ទិច​ខាង​ត្បូង។

នាវា​ដឹក​រ៉ែ​ដ៏​ធំ​មួយ​របស់​កូរ៉េខាង​ត្បូង​ដែល​មាន​មនុស្ស​២៤​នាក់​នៅ​លើ​នោះ​បាន​បាត់​នៅ​មហា​សមុទ្រ​អាត្លង់ទិច​ខាង​ត្បូង​ (South Atlantic) បន្ទាប់​ពី​នាវា​នេះ​បាន​ទាក់ទង​ជាមួយ​នឹង​អាជ្ញាធរ​ក្នុង​ចម្ងាយ​ប្រមាណ​២៥០០​គីឡូម៉ែត្រ​ពី​ឆ្នេរ​នៃ​ប្រទេស​អ៊ុយរូហ្គាយ។

ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ ​Yonhap ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ បាន​ឲ្យ​ដឹង​ថា នាវា Stellar Daisy ទម្ងន់​ជាង​២​សែន​តោន​ត្រូវ​បាន​គេ​ទាក់ទង​ចុងក្រោយ​បំផុត​កាល​ពី​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​សមាជិក​នាវា​ម្នាក់​បាន​ផ្ញើ​សារ​មក​ថា នាវា​នោះ​បាន​ទ្រេត​យ៉ាង​ខ្លាំង​ទៅ​រក​កំពង់ផែ​និង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដែល​អាច​លិច​លង់។ នាវា​នេះ​បាន​ចាក​ចេញ​ពី​ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មីនា។

ទីភ្នាក់ងារ​សារព័ត៌មាន ​Yonhap ក្រោយ​មក​បាន​រាយការណ៍​ថា សមាជិក​២​នាក់​ត្រូវ​បាន​រក​ឃើញ​បណ្តែត​ទឹក​និង​ត្រូវ​បាន​ជួយ​សង្គ្រោះ។ ប៉ុន្តែ​ទូក​សង្គ្រោះ​និង​ក្បូន​ដទៃ​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​នោះ​គ្មាន​មនុស្ស​នោះ​ទេ គឺ​ទទេ។

ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ស្នើ​សុំ​ប្រទេស​អ៊ុយរូហ្គាយ​និង​ប្រេស៊ីល​ឲ្យ​ជួយ​ក្នុង​ប្រតិបត្តិការ​ស្វែងរក​និង​ជួយ​សង្គ្រោះ និង​បាន​និយាយ​ថា នាវា​ពាណិជ្ជកម្ម​នានា​ដែល​នៅ​ក្បែរ​កន្លែង​នោះ​បាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG