ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ការ​ចោទ​ប្រកាន់​ចង់​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង នៅ​កូរ៉េ​ខាង​ត្បូង​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ខ្វែង​គំនិត​គ្នា​អំពី​ប្រព័ន្ធ​ការពារ​កាំ​ជ្រួចមីស៊ីល​ THAAD


អ្នក​គាំទ្រ​លោកស្រី​ប្រធានាធីបតី Park Geun-hye បក់​ទង់ជាតិ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ នៅ​ពេល​ដែល​អ្នក​គាំទ្រ​ម្នាក់​ទៀត​កាន់​រូបថត​របស់​ប្រធានាធិបតី​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​ការ​ដក​តំណែង​របស់​លោកស្រី​នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នក​គាំទ្រ​លោកស្រី​ប្រធានាធីបតី Park Geun-hye បក់​ទង់ជាតិ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ នៅ​ពេល​ដែល​អ្នក​គាំទ្រ​ម្នាក់​ទៀត​កាន់​រូបថត​របស់​ប្រធានាធិបតី​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​ការ​ដក​តំណែង​របស់​លោកស្រី​នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ភាព​វឹកវរ​នយោបាយ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ចង់​ដក​ប្រធានាធិបតី​ Park Geun-hye ​ចេញ​ពី​តំណែង កំពុង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ទាក់​ទង​នឹង​គោល​នយោបាយ​សន្តិសុខ​ជាតិ។ ក្រុម​អភិរក្ស​និយម​ក្នុង​ស្រុក បញ្ចេញ​សំឡេង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចង​សម័្ពន្ធភាព​ជាមួយ​សរអា។ ចំណែក​ក្រុម​អ្នកនិយម​ការ​កែ​ទម្រង់​វិញ ចង់​រក្សា​ចំណង​ទាក់​ទង​ជា​មួយ​ប្រទេស​ចិន ឲ្យ​បាន​គង់​វង្ស។

លោក​ស្រី​ប្រធានាធិបតី​ Park ត្រូវ​បាន​ព្យួរ​តំណែង នៅពេល​ដែល​តុលាការ​ធម្មនុញ្ញ​ពិនិត្យ​មើល​ការ​សម្រេច​ដក​ហូត​លោក​ស្រីចេញ​ពី​តំណែង ដែលត្រូវ​បាន​សភាជាតិ​អនុម័តកាល​ពី​ខែ​ធ្នូ។ បទ​ចោទប្រកាន់​ថា​លោក​ស្រី​ប្រធានាធិបតី និង​មិត្តជិត​ដិត​ម្នាក់ បាន​ជួយ​គ្នា​ទៅវិញ​ទៅ​មក ដោយ​ការ​ផ្តល់​ប្រាក់រាប់​លាន​ដុល្លារ​នោះ​ជា​រឿង​អាស្រូវ​មួយ​ដែល​បាន​នាំ​ឲ្យ​មាន​វិបត្តិ​នយោបាយ​នេះ។

ក្នុង​ពិធី​អបអរ​ខួប​ថ្ងៃ​ឯករាជ្យ​របស់​កូរ៉េ កាលពី​ថ្ងៃពុធ ក្រុម​អ្នក​គាំ​ទ្រលោក​ស្រី ​Park និង ក្រុម​អ្នក​ប្រឆាំងលោ​កស្រី ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ Gwanghwamun ក្នុង​ទីក្រុង​សេអ៊ូល។ ប៉ូលិស​ចំនួន ១ម៉ឺន​៦​ពាន់​នាក់ បាន​ធ្វើ​អន្តរាគម​បែក​ចែក​ក្រុម​បាតុករ​ទាំង​ពីរ ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ជាង​១០០គ្រឿង៕

XS
SM
MD
LG