ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ម៉ាឡេស៊ី​បាន​ប្រគល់​សាកសព​បង​ប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​ទៅ​ឲ្យ​គ្រួសារ


លោក Kang Chol ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី (រូប​កណ្តាល) បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​គូឡាឡាំពួ កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។
លោក Kang Chol ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី (រូប​កណ្តាល) បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​គូឡាឡាំពួ កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។

លោក Najib Razak នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​និយាយ​ថា សព​របស់​លោក Kim Jong Nam ជា​ជន​រងគ្រោះ​នៃ​ការ​ធ្វើ​ឃាត​ខុសពី​ប្រក្រតី​កាល​ពី​ខែ​មុន​នៅ​ចំណត​យន្តហោះ​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួ បាន​ត្រូវ​បញ្ចេញ​ទៅ​ឲ្យ​ប្រទេស​កូរ៉េខាង​ជើង​ទៅ តាម​សំណើ​របស់​ក្រុម​គ្រួសារ។

លោក​នាយក​រដ្ឋ​មន្ត្រី Najib បាន​មាន​ប្រសាសន៍​ថា ​បន្ទាប់​ពីការ​បញ្ចប់​ការ​វះ​ពិនិត្យ​សព​ហើយ​និង​ទទួល​បាន​លិខិត​ពី​ក្រុម​គ្រួសារ​ដែល​ស្នើ​ឲ្យ​បញ្ជូន​សព​នោះ​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ជើង​វិញ អ្នក​វិភាគ​សព​បាន​យល់​ព្រម​ប្រគល់​សព​នោះ។ ជន​ជាតិ​ម៉ាឡេស៊ី​៩​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​ចាប់​តាំង​ពី​ការ​សម្លាប់​នោះ​មក​ក៏​បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​វិញ​ដែរ។

​លោក Kim Jong Nam ​បាន​ត្រូវ​គេ​បំពុល​ថ្នាំ​នៅ​ចំណត​យន្តហោះ​នៅ​ក្នុងឃាតុកម្ម​បែប​សម័យ​សង្គ្រាម​ត្រជាក់​ដោយ​ប្រើ​សារធាតុ​ពុល​ដ៏​ប្រល័យ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អង្គការ​សហប្រជា​ជាតិ​ថា​ជា​អាវុធ​ប្រល័យ​លោក។

ប្រទេស​កូរ៉េ​ខាង​ត្បូង ​បាន​ស្តីបន្ទោស​ការ​ស្លាប់​របស់​លោក Kim Jong Nam នោះ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន ក៏ប៉ុន្តែ ​កូរ៉េ​ខាង​ជើង​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

កូរ៉េ​ខាង​ជើង​បាន​ច្រាន​ចោល​ការ​ស៊ើបអង្កេត​របស់​ប្រទេស​ម៉ាឡេស៊ី​ថា​ជា​ការប៉ុនប៉ង​ដើម្បី​បង្ខូច​កេរ្តិ៍​ខ្លួន​ ហើយ​បាន​និយាយ​ទទូច​ថា ​លោក Kim Jong Nam ​ទំនង​ជា​ស្លាប់​ដោយ​សារ​ការ​គាំង​បេះដូង៕

XS
SM
MD
LG