ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ត្បូង​រង​សម្ពាធ​ដែល​ត្រូវ​ផ្គាប់​ចិត្ត​លោក​ ត្រាំ​ដើម្បី​ពាណិជ្ជកម្ម​


នាវា​ដឹក​ទំនិញ​ Hanjin Shipping Co ខាង​ក្រៅ​កំពង់​ផែ​ទីក្រុង​ Long Beach រដ្ឋ California កាល​ពី​ថ្ងៃទី​០៨ កញ្ញា​​២០១៦។

មេដឹកនាំ​ជំនួញ​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​បានសុំ​ដល់​មេដឹកនាំ​នៅ​ក្នុង​ក្រុងសេអ៊ូល​ឱ្យ​ពង្រីក​ទី​ផ្សារ​សម្រាប់​ក្រុមហ៊ុន​ស.រ.អា.ដើម្បី​ឃាត់​លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump កុំឱ្យ​អនុវត្ត​គោលនយោបាយ​ការពារ​ទំនិញ​អាមេរិកាំង។​

នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា. លោក Trump បានគំរាម​កំហែង​ថា​នឹង​ដកថយ​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ទ្វេភាគីស.រ.អា.-កូរ៉េខាង​ត្បូងហៅ​កាត់ថា KORUS FTA ដែល​លោក​បានហៅ​ថា​ជា ​«កិច្ចព្រម​ព្រៀង​បំផ្លាញ​ការងារ» មួយ​ដែល «បង្កើត​ឱនភាព​ពាណិជ្ជកម្ម​របស់យើង​ចំនួន​ពីរដង​ជាមួយ​ប្រទេសកូរ៉េ​ខាងត្បូង​និង​បំផ្លាញ​ការងារ​អាមេរិកាំង​ចំនួនមួយ​សែន​ការងារ»។

សភា​ពាណិជ្ជកម្ម​អាមេរិកាំង​ក្នុងប្រទេសកូរ៉េ​ហៅ​កាត់​ថា​ AMCHAM ចង់​រក្សា​ទុក​កិច្ច​ព្រមព្រៀង KORUS FTA ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ២០១២និង​លុប​ចោល​៩៥ភាគ​រយ​នៃ​ពន្ធដារ​លើ​ផលិតកម្ម​គ្រឿង​ឧបភោគ​បរិភោគ​និង​ផលិតកម្ម​ឧស្សាហកម្ម​ក្នុង​រយៈពេល​៥ឆ្នាំ។ ក៏​ប៉ុន្តែ​ដើម្បី​ធ្វើឱ្យ​លោក Trump យល់ព្រម លោក​ James Kim នាយក​ក្រុមហ៊ុន GM Korea និង​ជា​ប្រធាន​នៃ​សភា​ពាណិជ្ជកម្ម AMCHAM Korea បាន​និយាយថា​រដ្ឋាភិបាលក្រុង​សេអ៊ូល​គួរ​បញ្ឈប់​ការអនុវត្តន៍ដែល​គេចវេះ​ពី​កិច្ចព្រមព្រៀង​ FTA​ ដោយ​ប្រើប្រាស់​បទបញ្ញត្តមិន​ដកពន្ធដារលើទំនិញ​ដឹក​ជញ្ជូនចូល​ក្នុង​ប្រទេស៕

XS
SM
MD
LG