ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Human Right Watch៖ កងទ័ព​និង​កង​ជីវពល​អ៊ីរ៉ាក់​លួច​​អីវ៉ាន់​និង​ដុត​បំផ្លាញ​​ផ្ទះ​អ្នក​ស្រុក


រូបភាព​ឯកសារ៖ ក្រុម​កង​ជីវពល​អ៊ីរ៉ាក់​ស៊ីអ៊ីត​អបអរ​ក្រោយ​ឈ្នះ​ការ​ប្រយុទ្ធ​កាល​ពី​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ នៅ​ក្បែរ​បំណែក​រថពាស​ដែក​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ បន្ទាប់​វាយ​ដណ្តើម​បាន​ទីក្រុង​ Amerli ដែល​គ្រប់​គ្រង​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​អស់​រយៈពេល​ជា​យូរ​។
រូបភាព​ឯកសារ៖ ក្រុម​កង​ជីវពល​អ៊ីរ៉ាក់​ស៊ីអ៊ីត​អបអរ​ក្រោយ​ឈ្នះ​ការ​ប្រយុទ្ធ​កាល​ពី​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ នៅ​ក្បែរ​បំណែក​រថពាស​ដែក​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ បន្ទាប់​វាយ​ដណ្តើម​បាន​ទីក្រុង​ Amerli ដែល​គ្រប់​គ្រង​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​អស់​រយៈពេល​ជា​យូរ​។

នៅ​ក្នុង​សេចក្តី​រាយការណ៍​ថ្មី​មួយ​នៅ​ថ្ងៃ​ពុធ​នេះដោយ​អង្គការ​សិទ្ធិ​មនុស្ស​ Human​ Rights​ Watch​ បាន​និយាយ​ថា​ កងទ័ព​និង​កង​ជីវពល​អ៊ីរ៉ាក់​ ដែល​បាន​វាយ​កំចាត់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចេញ​ពី​ទី​ក្រុង​ Amerli​ ភាគ​ខាង​ជើង​កាល​ពី​ខែ​កញ្ញា​មុន​ បាន​ចូល​លួច​អីវ៉ាន់​និង​ដុត​ផ្ទះ​អ្នក​ស្រុក​និង​ហាង​លក់​អីវ៉ាន់។​

ដោយ​ផ្អែក​លើ​សេចក្តី​សម្ភាសន៍​ជា​មួយ​ជន​រង​គ្រោះ​និង​សាក្សី​ រួម​ជា​មួយ​រូបភាព​តាម​ផ្កាយ​រណប​ សេចក្តី​រាយការណ៍​នោះ​និយាយ​ថា​កង​ជីវពល​អ៊ីរ៉ាក់​បាន​លួច​យក​ទូរទស្សន៍​ សម្លៀក​បំពាក់​ និង​ខ្សែ​អគ្គិសនី​ មុន​នឹង​ដុត​អគារ​ទាំង​នោះ។​ ការ​ចូល​លួច​អីវ៉ាន់​និង​ការ​ដុត​បំផ្លាញ​បាន​បន្ត​ធ្វើ​នៅ​ក្នុង​ភូមិចំនួន​ ៤៧​ នៅ​ជុំវិញ​ទីក្រុង​ Amerli។​

អង្គការ​ Human​ Rights​ Watch​ និយាយ​ថា​ បុគ្គលិក​របស់​ខ្លួន​មិន​បាន​ចង​ក្រង​ឯកសារ​ពី​ការ​សម្លាប់​មនុស្ស​ទេ​ តែ​ថា​មាន​បុរស​១១​នាក់​ត្រូវ​ចាប់​ពង្រត់​នៅ​ក្នុង​ប្រតិបត្តិការ​នេះ។​

លោក​ Joe Stork​ អនុ​ប្រធាន​អង្គការ​ Human​ Rights​ Watch ប្រចាំ​មជ្ឈិមបូព៌ា​ប្រទេស​និង​អាហ្វ្រិក​ខាង​ជើង​ថ្លែង​ថា​ «អ៊ីរ៉ាក់​មិន​អាច​ឈ្នះ​ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឃោរឃៅ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ទេ​ ដោយ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ជន​ស៊ីវិល​ ដែល​ជា​ការ​រំលោភ​ទៅ​លើ​ច្បាប់​សង្គ្រាម​ និង​សុភាវធម៌​នោះ​ទេ៕

XS
SM
MD
LG