ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ Kurd នៅ​អ៊ីរ៉ាក់​អះអាង​ថា​យោធា​រដ្ឋ​អ៊ីស្លាម​បាន​ប្រើប្រាស់​អាវុធ​ជាតិ​គីមី


យោធា​ Kurd ធ្វើ​ការ​ស្ទាបស្ទង់​មតិ​ពី​អ្វី​ដែល​ក្រុម​ Kurd និយាយ​ថា​ជា​កន្លែង​បំផ្ទុះ​គ្រាប់​បែក​គីមី​នៅ​ចន្លោះ​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ និង​ព្រំ​ប្រទល់​ស៊ីរី​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់។
យោធា​ Kurd ធ្វើ​ការ​ស្ទាបស្ទង់​មតិ​ពី​អ្វី​ដែល​ក្រុម​ Kurd និយាយ​ថា​ជា​កន្លែង​បំផ្ទុះ​គ្រាប់​បែក​គីមី​នៅ​ចន្លោះ​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ និង​ព្រំ​ប្រទល់​ស៊ីរី​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់។

រដ្ឋាភិបាល Kurd ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយ​ថា​ខ្លួន​មាន​ភស្តុតាង​ថា​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​នឹង​កង​កម្លាំង​ peshmerga Kurd។

កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​ប្រឹក្សា​សន្តិសុខ​តំបន់​ Kurdistan បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ចែង​ថា​ឧស្ម័ន​ក្លរីន​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​កាល​ពី​ខែ​មករា​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់។

សេចក្តី​ថ្លែងការណ៍​នេះ​និយាយ​ថា​ការ​ធ្វើ​វិភាគ​មួយ​ក្នុង​មន្ទីរ​ពិសោធន៍​រក​ឃើញ​ថា​មាន​សារធាតុ​ក្លរីន ​នៅ​ក្នុង​សំណាក​ដែល​យក​មក​ពី​កន្លែង​នៃការ​វាយប្រហារ​នោះ។

ក្រុម Kurd បាន​និយាយ​ថា​មន្ទីរ​ពិសោធន៍​នោះ​ឋិត​នៅ​ក្នុង​ប្រទេស​ដៃគូ​មួយ​នៅ​ក្នុង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម។ ក៏​ប៉ុន្តែ​ពួក​គេ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​ឈ្មោះ​ប្រទេស​នោះ​ឬ​ឈ្មោះ​មន្ទីរ​ពិសោធន៍​នោះ​ទេ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​នេះ ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នោះ​បាន​កើត​មាន​ទ្បើង​កាល​ពី​ថ្ងៃទី២៣​ខែមករា​នៅ​លើ​ផ្លូវ​មួយ​នៅ​ចន្លោះ​ក្រុង​ Mosul កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​និង​ព្រំដែន​នៃ​ប្រទេស​ស៊ីរី។

គេ​សង្ស័យ​ថា​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ប្រើ​ឧស្ម័ន​ក្លរីន​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ពេល​មុនៗ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី។​

គេ​មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​បាន​ទេ​អំពី​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​រដ្ឋាភិបាល Kurd៕

XS
SM
MD
LG