ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធជន​អ៊ីរ៉ាក់​កំចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញ​ពី​ទី​ក្រុង​សំខាន់​មួយ​នៅ​ភាគ​ខាង​លិច


សមាជិក​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ និង​កង​ជីវពល​ Shi'ite អង្គុយ​នៅ​លើ​យានជំនិះ​យោធា​នៅ​ក្រុង Hamrin ខេត្ត​ Salahuddin នា​ថ្ងៃ​ទី​០៣​ ខែ​មិនា​ ឆ្នាំ​២០១៥​។ យុទ្ធជន​អ៊ីរ៉ាក់​កំចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញ​ពី​ទី​ក្រុង​សំខាន់​មួយ​នៅ​ភាគ​ខាង​លិច។
សមាជិក​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ និង​កង​ជីវពល​ Shi'ite អង្គុយ​នៅ​លើ​យានជំនិះ​យោធា​នៅ​ក្រុង Hamrin ខេត្ត​ Salahuddin នា​ថ្ងៃ​ទី​០៣​ ខែ​មិនា​ ឆ្នាំ​២០១៥​។ យុទ្ធជន​អ៊ីរ៉ាក់​កំចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញ​ពី​ទី​ក្រុង​សំខាន់​មួយ​នៅ​ភាគ​ខាង​លិច។

ក្រសួង​ការពារ​ប្រទេស​ស.រ.អា​និយាយ​ថា​ កង​កម្លាំង​ប្រទេស​អ៊ីរ៉ាក់​បាន​វាយ​កំចាត់​ក្រុម​រដ្ឋ​ អ៊ីស្លាម​ ហៅ​ Islamic​ State​ ចេញ​ពី​ទីក្រុង​ al-Baghdadi​ នៅ​ភាគ​ខាង​លិច​ ដែល​ស្ថិត​នៅ​ជិត​មូលដ្ឋាន​យោធា​មួយ​ នៅ​កន្លែង​ដែល​កង​កម្លាំង​ស.រ.អា​ធ្វើ​ការ​ហ្វឹក​ហាត់​កង​ទ័ព​អ៊ីរ៉ាក់។​

កង​កម្លាំង​ការងារ​រួម​បញ្ចូល​គ្នា​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ កង​កម្លាំង​អ៊ីរ៉ាក់​ និង​យុទ្ធជន​កុល​សម្ព័ន្ធ​ពី​តំបន់​ Anbar​ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោស​សំអាត​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចេញ​ពី​ទី​ក្រុង​នោះ​ ហើយ​បាន​ចូល​កាន់​កាប់​ប៉ុស្តិ៍​ប៉ូលិស​ និង​ស្ពាន​ ៣ នៅ​លើ​ទន្លេ​ Euphrates។​ ​ជន​សកម្មប្រយុទ្ធ​បាន​កាន់កាប់​ស្ពាន​ទាំង​ ៣​ នោះ​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។​

ក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត​ នាយ​ទាហាន​កំពូល​របស់​កង​កម្លាំង​ស.រ.អា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ លោក​មាន​ការ​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​របស់​ប្រទេស​អ៊ីរ៉ង់​កាន់​តែ​ខ្លាំង​ឡើង​ ដែល​បាន​ជួយ​គាំទ្រ​កង​ជីវពល​ Shi'ite​ នៅ​អ៊ីរ៉ាក់។​ លោក​ឧត្តមសេនីយ៍​ Martin​ Dempsey​ ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​ បាន​និយាយ​អំពី​សេចក្តី​ព្រួយ​បារម្ភ​របស់​លោក​ជា​មួយ​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​លើ​យន្តហោះ​ ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារ៉ែន​ និង អ៊ីរ៉ាក់៕

XS
SM
MD
LG