ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​វៀត​ណាម​ស្ថាប​នា​កោះ​ចំនួន​១០​យ៉ាង​ស្ងាត់​ស្ងៀម​នៅ​ក្នុង​សមុទ្រ​មាន​ជម្លោះ​ក្នុង​តំបន់​អាស៊ី


រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​កោះ Southwest Cay ឬ​គេ​ស្គាល់​ម្យ៉ាង​ទៀត​ថា កោះ​ Pugad ដែល​គ្រប់​គ្រង​ដោយ​វៀតណាម និង​ជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​។
រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​កោះ Southwest Cay ឬ​គេ​ស្គាល់​ម្យ៉ាង​ទៀត​ថា កោះ​ Pugad ដែល​គ្រប់​គ្រង​ដោយ​វៀតណាម និង​ជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​។

ទាំង​ប្រទេស​វៀត​ណាម​ និង​ចិន ​កំពុង​ស្ថាបនា​ប្រជុំ​កោះ​តូចៗ​នៅ​សមុទ្រ​មាន​ជម្លោះ​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ​ក៏ប៉ុន្តែ ​ខណៈ​ដែល​ចិន​បាន​ទទួល​ការ​រិះ​គន់​ពី​សំណាក់​អន្តរជាតិ ​វៀត​ណាម​ទទួល​បាន​ការ​រិះ​គន់​តិច​តួច​ទៅ​វិញ ​ហើយ​ថែម​ទាំង​បាន​ទទួល​ការ​គាំទ្រ​ខ្លះ​ផង​ពីព្រោះ​តែសន្ទុះ​នៃ​ការ​ស្ថាបនា​របស់​ខ្លួន​មាន​ភាព​យឺតយ៉ាវ​ជាង​ហើយ​ត្រូវបាន​គេ​មើល​ឃើញ​យ៉ាង​ទូលំ​ទូលាយ​ថា​ជា​ការ​ការ​ពារ​ខ្លួន។

​ការងារ​របស់​វៀតណាម​នៅ​លើកោះ​តូចៗ​ទាំង​នោះ​ដែល​ខ្លួន​បាន​ធ្វើ​អស់​រាប់​ទសវត្សរ៍​ត្រូវ​ធ្វើ​ឲ្យ​តំបន់​ទាំង​នោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​នៅ​ជិត​បំផុត​ទៅ​នឹង​ដីគោក​របស់​ខ្លួន។​ វៀតណាម​បញ្ចៀស​គម្រោងយោធា​ធំៗ​ដែល​អាច​បង្ហាញ​ថា ជាការ​វាយ​លុក ហើយ​វៀត​ណាម​ដែល​ស្ថិត​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អា​គ្នេយ៍​ដែល​មាន​ប្រ​ទេស​១០​ ឬ​អាស៊ាន ​បាន​ដឹង​ពីរបៀបធ្វើ​ការងារ​ដែល​មាន​លក្ខណៈ​ទ្វេភាគី។ កត្តា​ទាំង​នេះ​មាន​ភាព​ខុស​ពី​ប្រទេស​ចិន។

កម្មវិធី​កិច្ច​ផ្តួច​ផ្តើម​តម្លាភាព​ផ្លូវ​នាវាចរណ៍​អាស៊ី ប្រាប់​ឲ្យ​ដឹងក្នុង​របាយ​ការណ៍នៅ​ថ្ងៃ​ទី​៨ ខែ​មេសា​នេះ​ថា ​វៀត​ណាម ​បាន​ស្ថាបនា​យឺតៗ​នូវ​កោះ​តូចៗ​សំខាន់​ខ្លះនៃកោះ​តូចៗ​សំខាន់​១០ ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក។ កម្មវិធី​កិច្ច​ផ្តួច​ផ្តើម​តម្លា​ភាព​ផ្លូវ​នាវា​ចរណ៍​អាស៊ី​ស្ថិត​នៅ​ក្រោម​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្រ្ត​និង​អន្តរ​ជាតិ​ដែល​ជា​អង្គការ​ស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក ​ក៏​បាន​តាម​ដាន​ឃើញ​ឧប​ករណ៍​គមនាគមន៍​ថ្មី ​វាល​កីឡា​ និង​ផ្លូវ​ដែល​មាន​ចម្ងាយ​ពី​ ៧៥០​ម៉ែត្រ​ទៅ ​១,៣០០​ម៉ែត្រនៅ​កោះ Spratly។

​កម្មវិធី​កិច្ច​ផ្តួច​ផ្តើម​តម្លាភាព​ផ្លូវ​នាវាចរណ៍​អាស៊ី ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ការ​អភិវឌ្ឍ​ប្រជុំ​កោះ​ដែល​ត្រួត​ត្រា​ដោយ​យោធា​ដែល​វៀត​ណាម ​បា​ន​កាន់​កាប់​អស់​រាប់​ទសវត្សរ៍​នៅ​ប្រជុំកោះ​ Spratly​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​មាន​ជាប់​ទាក់​ទិន​នឹង​ការ​ចាក់​ដី​បំពេញ​និង​ការ​ដំឡើង​បន្ទះ​លោហៈ​ស្រូប​កំដៅ​ព្រះ​អាទិត្យ​នៅ​លើ​អាគារ​ខ្លះ៕

XS
SM
MD
LG