ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​យល់​ឃើញ​របស់​កូរ៉េ​ខាង​ត្បូង​អំពី​​ការ​ដក​កងទ័ព​ពី​អាហ្វហ្គានីស្ថាន​​និង​«សង្គ្រាម​មិន​ចេះ​ចប់»​ផ្សេង​ទៀត​របស់​អាមេរិក​


រូប​ឯកសារ៖ ទាហាន​អាមេរិក​ចុះចត​នៅ​មូលដ្ឋាន​អាកាស Kunsan នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុង​​អំឡុង​ការ​ហាត់​យោធា​មួយ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១។

ព័ត៌មាន​ចុងក្រោយ​ពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថានមាន​នៅ Live Blog វីអូអ​ខ្មែរ

លោក​ប្រធានាធិបតី​ Joe Biden​ នៅ​សប្តាហ៍​នេះ​ត្រូវ​គេ​សួរ​ថា​តើ​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​ន័យដូចម្តេច​សម្រាប់​ការ​តាំងចិត្ត​ខាងយោធារបស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ពិភពលោក។​ នៅ​ក្នុង​ការឆ្លើយ​តបលោក​ Biden​ បាន​បញ្ជាក់​ថា​«ខុសគ្នា​យ៉ាង​ខ្លាំង»​រវាង​អាហ្វហ្គានីស្ថាននិង​ទីកន្លែង​ផ្សេងទៀត​ដូចជា​កូរ៉េ​ខាង​ត្បូង​ដែល​សហរដ្ឋ​អាមេរិក​ក៏​មានយោធា​យ៉ាង​ច្រើន​ដែរ​នោះ។​

គេ​ពិបាក​រក​ឬ​មិន​អាច​រក​បានជនជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​មិន​យល់ស្រប​នឹងការវាយ​តម្លៃ​នេះ។​ មាន​ការ​ខុសគ្នា​យ៉ាង​ពិត​ប្រាកដ​រវាង​ប្រទេសអាហ្វហ្គានីស្ថាន​ដែល​ក្រីក្រ​បំផុត​និង​អភិវឌ្ឍន៍​តិច​បំផុត​នៅ​ក្នុង​ពិភពលោក​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​ដែល​ប្រជា​ធិបតេយ្យ​មាន​ស្ថិរភាព​និង​ជា​សម្ព័ន្ធមិត្ត​មាន​សន្ធិសញ្ញា​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី១០​នៅ​ក្នុង​ពិភពលោក​និង​មាន​យោធា​ដ៏​ខ្លាំង​លំដាប់​ទី៦។​

តែ​ការ​ដក​កងទ័ព​សហ​រដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថានដោយ​ភាព​រញ៉េរញ៉ៃ​និងការ​កាន់កាប់​របស់​ពួក​តាលីបង់បាន​ធ្វើ​ឲ្យ​មាន​ការ​ចោទសួរ​កាន់តែ​ខ្លាំងថា​តើ​កូរ៉េ​ខាង​ត្បូង​គួរតែ​ពឹង​ផ្អែកលើ​ការ​ការពារ​ខាង​យោធា​រយៈពេល​យូរ​ពី​សហ​រដ្ឋ​អាមេរិកឬ​គួរតែ​បង្កើន​ការពារ​ខ្លួន​ឯង។​

សហ​រដ្ឋ​អាមេរិក​មាន​កងទ័ព​ជិត​៣ម៉ឺន​នាក់​នៅ​កូរ៉េ​ខាង​ត្បូង​សល់​ពីសង្គ្រាម​កូរ៉េ​ក្នុង​ទសវត្សរ៍​១៩៥០​ដែល​បាន​បញ្ចប់​ដោយ​យុទ្ធសន្តិភាព​ជា​ជាង​សន្ធិសញ្ញា​សន្តិភាព។​ ចាប់​តាំង​ពី​នោះ​មក​មាន​អរិភាព​សំខាន់ៗ​ជាច្រើន​ទសវត្សរ៍​ហើយ​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​តែ​កម្លា​កូរ៉េ​ខាង​ជើង​ដែល​មាន​អាវុធ​នុយក្លែអ៊ែរ។​

មនុស្ស​តិច​ណាស់​ដែល​បាន​គិត​ថាយោធា​សហ​រដ្ឋ​អាមេរិក​នឹង​ដកចេញពី​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​ឆាប់ៗ​នេះ។​លោក ​Jack Sullivan ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី ​Joe Biden ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា​សហរដ្ឋអាមេរិក​មិន​មាន​បំណង​ដក​កងទ័ព​ចេញពី​កូរ៉េ​ខាង​ត្បូង​ទេ៕​

XS
SM
MD
LG