ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​ហុងកុង​ផ្អាក​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន​ នៅ​ពេល​​បាតុករ​គ្រោង​ធ្វើ​បាតុកម្ម​សារ​ជា​ថ្មី


លោក​ស្រី Carrie Lam មេដឹកនាំ​ក្រុង​ហុងកុង​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៥ មិថុនា ២០១៩ នៅ​ទីក្រុង​ហុងកុង។

លោកស្រី ​Carrie Lam​ មេដឹកនាំ​ក្រុង​ហុងកុង​បាន​ផ្អាក​ កាល​ពី​ថ្ងៃ​សៅរ៍ ​នូវ​សេចក្តី​ព្រាង​ច្បាប់​ដែល​គ្មាន​ប្រជា​ប្រិយភាព​ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័នទៅ​កាន់​ចិន​ដីគោក ​បន្ទាប់​ពី​ការ​តវ៉ា​ប្រឆាំង​មួយ​សប្តាហ៍​ធ្វើ​ឲ្យ​កក្រើក​ទឹក​ដី​តំបន់​ស្វ័យ​ភាព​របស់​ចិន។

​នៅ​ឯ​សន្និសីទ​កាសែត​គ្រោង​ទុកដ៏​ប្រញាប់​ប្រញាល់​មួយ ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​ស្រី​ Lam ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​បន្ទប់​មួយ​ថា ​រដ្ឋាភិបាល ​បាន​បញ្ឈប់​ការងារ​របស់​ខ្លួន​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ប្រមូល​ព័ត៌មាន​ដែល​ផ្តល់​មក​វិញ។

លោក​ស្រី​ Lam ​បាន​និយាយ​ថា៖​ «យើង​មិន​មាន​គោល​បំណង​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​ធ្វើ​ការងារ​នេះ​ទេ​ហើយ​សន្យា​ថា រាយការណ៍​និង​ពិគ្រោះ​យោបល់​ជាមួយ​ពួក​សមាជិក​គណៈកម្មការ​ក្រុម​ប្រឹក្សា​ច្បាប់​ស្តី​ពី​សន្តិសុខ​ មុន​ពេល​យើង​សម្រេច​ថា ​នឹង​ត្រូវ​ធ្វើ​វិធានការរ​អ្វី​បន្ទាប់​ទៀត។

កាសែត ​Sing Tao Daily ​បាន​រាយការណ៍​ថា ការ​ប្រកាស​របស់​លោកស្រី​ Lam ​កើតមាន​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា ​លោក​ស្រី​ Lam ​បាន​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​ចិ​ននៅ​ក្នុង​ទីក្រុង​ Shenzhen។

លោក​ស្រី​បាន​និយាយ​ទៀត​ថា ​លោក​ស្រី​បាន​ធ្វើ​ការ​សម្រេច​ បន្ទាប់​ពី​ការ​តវ៉ា​ប្រឆាំង​ដ៏​ធំ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ និង​ថ្ងៃ​ពុធ ​ក៏ប៉ុន្តែ​បាន​បន្ត​ធ្វើ​ការ​ពិភាក្សា​ចំណុច​សំខាន់ៗ ​ដែល​សាធារណ​ជន​មិន​បាន​យល់​ថា​ តើ​សេចក្តី​ព្រាង​ច្បាប់​នោះ​ល្អ យ៉ា​ង​ណា​ទេ។

លោក​ស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​សូម​សារភាព​ថា ​ការ​ងារ​ពន្យល់​និង​ការ​តាំង​ចិត្ត​របស់​យើង​មិន​មាន​ប្រសិទ្ធិភាព​ទេ»៕

XS
SM
MD
LG