ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រិះគន់​ខ្លាំងៗ​លើ​នីតិបញ្ញតិ្ត​អាមេរិក​អំពី​វិបត្តិ​ក្រុង​ហុងកុង


ស្ត្រី​ម្នាក់​កាន់​ផ្កា​នៅ​ពេល​នាង​ចូល​រួម​ជាមួយ​ស្ត្រី​រាប់​រយ​នាក់​ទៀត​ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ធ្វើ​បត្យាប័ន កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៩ ក្រោយ​ពេល​មាន​បាតុកម្ម​ហិង្សា​កើត​ឡើង​នៅ​ក្រុង​ហុង​កុង។
ស្ត្រី​ម្នាក់​កាន់​ផ្កា​នៅ​ពេល​នាង​ចូល​រួម​ជាមួយ​ស្ត្រី​រាប់​រយ​នាក់​ទៀត​ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ធ្វើ​បត្យាប័ន កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៩ ក្រោយ​ពេល​មាន​បាតុកម្ម​ហិង្សា​កើត​ឡើង​នៅ​ក្រុង​ហុង​កុង។

ប្រទេស​ចិន​បាន​កោះហៅ​ប្រេសិត​សហរដ្ឋ​អាមេរិក​ម្នាក់​ក្នុង​ទីក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃសុក្រ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អត្ថាធិប្បាយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស​របស់​ក្រុង​ហុងកុង។

ក្រសួងការបរទេស​ចិន​បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន ​លោក Le Yucheng​ បាន​កោះហៅ​លោក​ Robert Forden​ អនុ​ប្រធាន​បេសកកម្ម​ការទូត​របស់​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង។​

លោក​ Le មាន​ប្រសាសន៍​ថា ចិន​មិន​ទទួល​យក​បាន​ទេ​នូវ​កម្លាំង​បរទេស​ដែល​ចូល​ជ្រៀត​ជ្រែក​កិច្ចការ​ក្រុង​ហុងកុង។ សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា​ «‍ចិន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជ្រៀត​ជ្រែក​គ្រប់​បែប​យ៉ាង​ក្នុង​កិច្ចការ​របស់​ហុងកុង និង​ឈប់​ចាត់វិធានការ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិបុលភាព​ និង​ស្ថិរភាព​របស់​ក្រុង​ហុងកុង»។

សេចក្ដី​ថ្លែងការណ៍​ថ្លែងការណ៍​ដដែល​បន្ត​ថា «‍ចិន​និង​ចាត់​វិធានការ​បន្ទាប់​ទៀត ដោយ​ផ្អែក​លើ​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក»។

ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ​ដែរ​ ចិន​ក៏​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​កុំ​ឱ្យ​អនុម័ត​បទ​បញ្ញត្តិ ជា​ការ​ឆ្លើយតប​នឹង​វិបត្តិ​នៅ​ក្រុង​ហុងកុង ដោយសារ​តែ​សេចក្ដី​ព្រាង​ច្បាប់​ធ្វើ​បត្យាប័ន​មួយ​នោះ៕

XS
SM
MD
LG