ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប៉ះ​ទង្គិច​នៅ​ក្នុង​ទីក្រុង​ហុងកុងធ្វើ​ឱ្យ​បិទ​ការិយាល័យ​រដ្ឋាភិបាល


ការ​ប៉ះ​ទង្គិច​នៅ​ក្នុង​ទីក្រុង​ហុងកុងរវាង​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យនឹង​ប៉ូលីស ​បាន​ធ្វើ​ឱ្យ​បិទ​ការិយាល័យ​រដ្ឋាភិបាល​និង​សភា។

​បាតុករគាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​ខណៈ​ដែល​ព្យាយាម​ពង្រី​កការ​តវ៉ាប្រឆាំង​នៅ​ខាង​ក្រៅ​ទី​ស្នាក់​ការ​ប៉ូលីស។

​បាតុករ​បាន​វាយ​សង្គ្រប់ជួរ​ប៉ូលីសនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ក្នុង​ការ​ស្វះស្វែង​ដើម្បីកាន់​កាប់​ផ្លូវ​សំខាន់មួយ​នៅ​ក្នុង​សង្កាត់ Admiralty។ ​ប៉ូលីស​ប្រឆាំង​កុប្បកម្ម​រាប់​រយ​នាក់​បំពាក់​ទៅ​ដោយប្រដាប់​ធ្វើ​ឲ្យ​ក្រហាយ​ភ្នែកហើយ​និង​ដំបង​ឆក់​ ​បាន​រុញ​ពួកគេ​ឱ្យ​ថយ​ក្រោយ​វិញ​ដោយ​ធ្វើ​ឱ្យ​បាតុករ​មួយ​ចំនួន​បាន​រង​របួស​ ហើយ​បាន​ចាប់​ខ្លួនពួកគេ​យ៉ាង​ហោច​ណាស់​ក៏​១៨​នាក់​ដែរ។

​មន្រ្តី​ប៉ូលីស​និយាយ​ថា ​ពួកគេ​គ្មាន​ជម្រើសអ្វី​ក្រៅ​ពី​ប្រើ​ប្រាស់​ប្រដាប់​ធ្វើឲ្យ​ក្រហាយ​ភ្នែកនិង​ដំបងឆក់នៅ​ក្នុង​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច​នេះ។

​វា​ជា​ការ​ប៉ះទង្គិចនៅ​ពេល​ថ្មី​ៗ​បំផុត​នេះ​រវាង​ប៉ូលីស​និង​បាតុករ​ ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ។ ​កាល​ពី​សប្តាហ៍​មុន អាជ្ញា​ធរ​បាន​វាយ​ប្រតប់​គ្នាជាមួយ​ក្រុម​បាតុករជា​និស្សិតខណៈ​ដែលពួក​គេ​ព្យាយាម​បោស​សម្អាតរបាំង​ចេញ​ពី​ផ្លូវ​សំខាន់នៅ​ក្នុង​សង្កាត់ Mong Kok។ ​

បាតុករ​មួយ​ចំនួន​បាន​ត្រូវ​ចាប់​ខ្លួន ​រួមមាន​ Lester Shum និង Joshua Wong ដែល​ជា​មេដឹកនាំ​និស្សិត​ផង​ដែរ​។

XS
SM
MD
LG