ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ក្រុង​ហុងកុង​ ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ពី​ការ​ប្រើ​ស្តង់ដារ​២​អំពី​ការ​តវ៉ា​ប្រឆាំង


លោកស្រី Carrie Lam ស្តាប់​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។
លោកស្រី Carrie Lam ស្តាប់​សំណួរ​របស់​អ្នក​សារព័ត៌មាន នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។

លោកស្រី Carrie Lam នាយក​ប្រតិបត្តិ​ទីក្រុង​ហុងកុង​និយាយ​ថា ការ​តវ៉ាប្រឆាំង​ដោយ​ហិង្សា​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ជា​ឧទាហរណ៍​របស់​រដ្ឋាភិបាល​បរទេស​អនុវត្ត​នូវ «ស្តង់ដារ២» នៅ​ពេល​ដែល​និយាយ​ពី​វិធី​ដោះស្រាយ​របស់​ចិន​ដើម្បី​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​មួយ​ឆ្នាំ​មុន។

លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី សប្តាហ៍​មុន​ថា សហរដ្ឋអាមេរិក​លែង​ចាត់​ទុក​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​ដាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ចិន​ទៀត​ហើយ បន្ទាប់ពី​សភា​ប្រថាប់ត្រា​របស់​ចិន​ដី​គោក​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​នឹង​រារាំង និង​ដាក់​ទណ្ឌកម្ម​សកម្មភាព​បំបែក​រដ្ឋ វិទ្ធង្សនា ឬ​ភេរវកម្ម​ដែល​គំរាមកំហែង​សន្តិសុខ​ជាតិ និង​អនុញ្ញាត​ឲ្យ​អង្គការ​សន្តិសុខ​ជាតិ​ចិន​បង្កើត​ទីភ្នាក់ងារ​នៅ​ក្នុង​ក្រុង​ហុងកុង។

លោកស្រី Lam បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃអង្គារ​នេះ​ថា សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​ផ្សេង​ទៀត​ដែល​បាន​រិះគន់​ចិន​មាន​ការ​ព្រួយកង្វល់​អំពី​សន្តិសុខ​ជាតិ​របស់​ខ្លួន​ឯង​ខ្លាំង​បំផុត ក៏ប៉ុន្តែ​ស្តី​ពី​សន្តិសុខ​ជាតិ​របស់​យើង ពួកគេ​មិន​បាន​គិត​ដល់។

លោកស្រី​បាន​ហៅ​ការ​ចាប់​អារម្មណ៍​របស់​ពួក​អ្នក​យក​ព័ត៌មាន​ដល់​ប្រតិកម្ម​ក្នុង​សហរដ្ឋអាមេរិក​អំពី​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំ​ទៅ ហើយ​បាន​ប្រៀបធៀប​ថា​តើ​ពួក​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក​ដោះស្រាយ​ភាពចលាចល​បណ្តាល​មក​ពី​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​ក្នុង​ក្រុង​មីនីអាប់ប៉ូលីស​កាលពី​សប្តាហ៍​មុន​នោះ​យ៉ាង​ដូចម្តេច។

ដោយ​មាន​ក្រុមហ៊ុន​អាមេរិកាំង​ចំនួន​១ពាន់៣រយ​ដែល​កំពុង​រកស៊ី​នៅ​ទីក្រុង​ហុងកុង លោកស្រី Lam បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​ប៉ះពាល់​ផលប្រយោជន៍​ខ្លួន​ឯង ប្រសិនបើ​រដ្ឋបាល​របស់​លោក​ត្រាំ​ផ្អាក​ការ​ផ្តល់​ឋានៈភាព​អនុគ្រោះ​របស់​ទីក្រុង​ហុងកុង​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​របស់​សហរដ្ឋអាមេរិក​នោះ៕

XS
SM
MD
LG